ភ្នំពេញ៖ នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២នេះសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣–១៦ ខែសីហា ឆ្នាំ២០២២ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងបច្ចេកទេសយោធារវាងប្រទេសទាំងពីរ។
នាឱកាសនោះដែរក៏មានការអញ្ជើញជូនដំណើរមាន នាយឧត្ដមសេនីយ៍ វង្យ ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទនាយឧត្ដមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ និងជានាយទាហានជាន់ខ្ពស់ចំណុះក្រសួងការពារជាតិអគ្គបញ្ជាការជាច្រើនរូបទៀត៕