សៀមរាបក្រៅពីប្រាសាទ នៅមានសហគមន៍ទេសចរណ៍ធម្មជាតិបឹងឈូកបន្ទាយស្រី ដែលមានទេសភាពគូឲ្យទាក់ទាញ

0
14

ភ្នំពេញ៖ សូមណែនាំកន្លែងមួយដែល អ្នកទៅលេងស្រុកបន្ទាយស្រីមិនគួរមើលរំលង បើនិយាយពីទេសភាពវិញស្អាតខ្លាំងតែម្ដង។ អ្នកទាំងអស់គ្នាភាគច្រើនប្រហែលជាធ្លាប់ អង្គុយញាំ អាហារឆ្ងាញ់ៗនៅតាមកញ្ចុះក្បែរមាត់ទឹក ឬលើទឹកតែនៅជាប់នឹងច្រាំងនៃទឹក ឬមានស្ពានដើរទៅដល់កញ្ចុះលើទឹកតែម្ដង ត្រូវទេ? 

តែសម្រាប់រមណីយដ្ឋានបឹងឈូកវិញ កញ្ចុះស្ធើរតែទាំងអស់គឺនៅឆ្ងាយពីច្រាំង ដូច្នេះដើម្បីទៅញាំអីនៅកញ្ចុះបាន បងប្អូនត្រូវជិះទូកទើបទៅដល់(ជិះទៅ-មកកញ្ចុះ មិនគិតថ្លៃទេ ) ព្រោះគ្មានស្ពានឲ្យឆ្លងទៅដល់កញ្ចុះនោះទេ (នៅតាមទូកមានអាវពោង) ។ នេះជាចំនុចដ៏ទាក់ទាញមួយផងដែររបស់រមណីយដ្ឋានមួយនេះ ព្រោះការជិះទូកក៏ធ្វើឲ្យយើងមានអារម្មណ៍សប្បាយ និងភ្លេចអស់នៅទុក្ខកង្វល់នានា ជាពិសេសនៅពេលខ្យល់ត្រជាក់ៗនៃបឹងធម្មជាតិមួយនេះ បក់មកប៉ះនិងយើង ។ 

បន្ទាប់ពីញាំអាហារឆ្ងាញ់ៗរួច បងប្អូនអាចងូតទឹកលេងឬក៏ បងប្អូនអាចជួលទូកKayakដើម្បីអុំលេងកម្សាន្តបានផងដែរ ដែលមានតម្លៃសមរម្យ។ បើនិយាយពីសម្រស់ធម្មជាតិនៅទីនេះ ពេលអេតមីនទៅដល់ មានអារម្មណ៍ថាដូចកំពុងស្ថិតនៅមាត់ព្រែកកំពតណាស់ គឺថាមានភ្នំ មានព្រៃកោងកាងទឹកសាប លាយឡំនិងផ្ទៃទឹកខៀវស្រងាត់ គឺមើលទៅស្អាតណាស់(ដូចក្នុងគំនូរ) ។ 

បើមិនជឿអេតមីន សាកទៅលមើល។ បើនិយាយពីរសជាតិម្ហូបអាហារនៅទីនេះ ក៏មិនចាញ់រមណីយដ្ខានផ្សេងៗក្នុងតំបន់ផងដែរ សម្រាប់អេតមីនចូលចិត្តមាន់អាំងអំបិលម្ទេស និងកង្កែបអាំងអំបិលម្ទេសនៅទីនេះ ហើយទឹកជ្រលក់គេក៏ឆ្ងាញ់ដែរ។ បញ្ជាក៉៖ ទៅលេងកន្លែងទឹកដូចនេះ គួរប្រយ័ត្នជាពិសេសជាមួយក្មេងៗបន្តិច ព្រោះជុំវិញសុទ្ធតែទឹក (ក្មេងៗចូលចិត្តទឹក គួរតែកុំធ្វេសប្រហែស)៕

ប្រភពៈ ក្រសួងទេសចរណ៍

LEAVE A REPLY

Please enter your comment!
Please enter your name here