ចុងសប្តាហ៍ទី២ ខែសីហា កម្ពុជាទទួលបានភ្ញៀវទេសចរជាង២៣ម៉ឺននាក់

0
8

ភ្នំពេញ៖ ប្រភពពីក្រសួងទេសចរន៍បានឲ្យដឹងថា នាចុងសប្តាហ៍ថ្ងៃទី១៣-១៤ ខែសីហា ឆ្នាំ២០២២ នៅទូទាំងប្រទេស កម្ពុជាទទួលបានភ្ញៀវសរុបមានចំនួន២៣៣,៩៣៣នាក់ ក្នុងនោះភ្ញៀវជាតិ ២១២,៣១៣នាក់ និងភ្ញៀវបរទេស ផ្ទៃក្នុង ២១,៦២០នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តសៀមរាប ៣៨,២៤៩នាក់, ខេត្តព្រះសីហនុ ៣១,៥៨៩នាក់, ខេត្តកំពត ២៣,៨១៩នាក់, ខេត្តបាត់ដំបង ២១,១៧៧នាក់, ខេត្តកំពង់ស្ពឺ ១៨,៨២៦នាក់, រាជធានីភ្នំពេញ ១៨,៣៩៥នាក់, ខេត្តកែប ១២,៧២០នាក់, ខេត្តពោធិ៍សាត់ ១១,៥៤១នាក់, ខេត្តកណ្តាល ១១,០៨៥នាក់។

ក្នុងរយៈពេល៤-៥សប្តាហ៍កន្លងមកនេះ យើងឃើញថាចរន្តភ្ញៀវ មានការប្រែប្រែលឡើងចុះពីមួយសប្តាហ៍ទៅ មួយសប្តាហ៍ ដោយសារបញ្ហាអាកាសធាតុ ភ្លៀងធ្លាក់តិចឬច្រើន ទៅតាមតំបន់ ជំនន់ទឹកភ្លៀងដោយកន្លែង និងរលកសមុទ្រធំៗ ដែលបានធ្វើចរន្តភ្ញៀវទៅកាន់គោលដៅ ទេសចរណ៍មួយចំនួនក៏មានការ ប្រែប្រួលឡើង ចុះពីមួយសប្តាហ៍ទៅមួយសប្តាហ៍ផងដែ។

បច្ចុប្បន្ន ក្រសួងទេសចរណ៍បានកំពុងពិភាក្សាជាក្រសួងស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជនអំពីលទ្ធភាពក្នុងការបង្កើត កញ្ចប់ទស្សនកិច្ចពិសេស ដើម្បីទាក់ទាញឱ្យទេសចរមកទស្សនាច្រើនដង និងការត្រួតពិនិត្យវាយតម្លៃលើកទីពីរ នៃគុណភាពសេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ច ពិសេសការស្តារ និងពង្រឹងឡើងវិញវិស័យធនធានមនុស្ស ផ្នែកជំនាញវិជ្ជាជីវៈទេសចរណ៍នៅគោលដៅសៀមរាប-អង្គរ ដែលជាផ្នែកមួយគាំទ្រដល់យុទ្ធនាការឆ្នាំទស្សនា កម្ពុជា២០២៣ (Visit Cambodia Year 2023) ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here