ខេត្តកណ្តាល៖ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីការឈូសឆាយនៅក្បែព្រលានយន្តហោះខេត្តកណ្តាល សំណូមពរដល់ប្រមុខថ្នាក់ដឹកនាំ ក្រសួងពាក់ព័ន្ធនានា បើកការស៊ើបអង្កេតឯករាជ្យលើការបំពេញមុខងាររបស់មន្ត្រីសាធារណៈដែលមានជាប់ពន្ធ័នឹងការរំលោភបំពាន ការឈូសឆាយដីធ្លី។
ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរស់នៅក្នុងសង្កាត់ព្រែកហូរ ក៏ដូចប្រ ជាពលរដ្ឋដែលរងគ្រោះដោយសារគម្រោងអភិវឌ្ឃន៍ព្រលានយន្តហោះបានឲ្យដឹងថា នាពេលថ្មីៗនេះ សកម្មភាពឈូសឆាយដីប្រជាពលរដ្ឋពីសំណាក់ជនខិលខូ ចសហការគ្នាឃុ បឃិតជាមួយមន្ត្រីជាប្រព័ន្ធ មានសកម្មភាពកាន់តែខ្លាំងឡើងទាំងយប់ទាំងថ្ងៃដោយឈូសផ្ទះ បូមចាក់ដីលិចលង់ផ្ទះសម្បែង លំនៅដ្ឋាន ភោគផលដំណាំ និងចូលទន្ទ្រានរំលោ ភចូលកាន់កាប់ដោយមិនញញើតនឹងច្បាប់ អាងមានមន្ត្រីថ្នាក់ខេត្តជួយការពារ កាងនៅពីក្រោយការរំលោភបំពាននេះ។
បើតាមប្រជាពលរដ្ឋបានថ្លែងឲ្យដឹងថា ចាប់តាំងពីមានការធ្វើព្រលានថ្មីមក ពួកគាត់ពុំដែលឃើញអាជ្ញាធរណាមកប្រាប់ពួកគាត់ ឬជូនដំណឹងប្រកាសដល់ពួកគាត់ ឲ្យយល់ច្បាស់ពីគម្រោងការធ្វើផ្លូវ ពន្យល់ពីផលប៉ះពាល់ និងស្វែងរកដំណោះ ស្រាយម្តងណាឡើយ មានតែលឺពាក្យគំរាមឲ្យពួកគាត់ចាកចេញ បើមិនចេញឈូសយក ហើយចង់ប្តឹងទៅព្រះឥន្ឌក៏ពួកនោះមិនខ្លាចដែរ ហើយសព្វថ្ងៃនេះរស់នៅទីនោះដោយ ភាពភ័យខ្លាច មានការគំរាមកំហែងពីក្រុមហ៊ុនព្រលាន បុគ្គលិកព្រលាន ទោះបីខ្លួន ទៅពឹងពាក់អាជ្ញាធរភូមិ ឃុំ ស្រុក រហូតដល់ខេត្ត តែពួកគាត់ហាក់មិនខ្វល់នឹងពួកគាត់ ហើយថែមទាំងជួយការពារឬកាងសកម្មភាពខុសច្បាប់ និងការពារជនខិលខូច ដែលរំលោភបំពានដីធ្លីពួកគាត់ថែមទៀត យើឲ្យពួកគាត់រំពឹងអ្នកណាបើអាជ្ញាធរធ្វើបែប នេះទៅហើយ ហើយមានតែសម្តេចតេជោ ហ៊ុន សែន ដែលជាទីពឹងរបស់ប្រជា ពលរដ្ឋចុងក្រោយបង្អស់ ដែលអាចជួយផ្តល់យុត្តិធម៌ដល់ពួកគាត់ជាជនរងគ្រោះ ដែលកន្លងមកពត៌មានពិតពីការរំលោភបំពានដីធ្លី ការឈឺចាប់ របស់ពួកគាត់ ត្រូវបានបំបិតចោល ហើយពួកគាត់មិនដឹងទៅទីពឹងអ្នកណា។
ប្រជាពលរដ្ឋសំណូមពរដល់ប្រមុខថ្នាក់ដឹកនាំ ក្រសួងពាក់ព័ន្ធនានា បើកការស៊ើបអង្កេតឯករាជ្យលើការបំពេញមុខងាររបស់មន្ត្រីសាធារណៈដែលមានជាប់ពន្ធ័នឹងការរំលោភបំពាន ការឈូសឆាយដីធ្លីយ៉ាងអនាធិបតេយ្យ និងបង្កើតគណៈកម្មា ការរបស់ថ្នាក់ជាតិដោះស្រាយសំណង និងផលប៉ះពាល់ ប្រសិនបើប៉ះចំដីធ្លីផ្ទះសំបែង ផលដំណាំរបស់ពួកគាត់ ដោះស្រាយដោយឈរលើគោលការណ៍ច្បាប់ ដែលសព្វថ្ងៃពួកគាត់អស់ជំនឿលើអាជ្ញាធរដែនដី ដែលមិនបានបម្រើនិងការពារពួកគាត់ បែរជាឃុបឃិតការពារជនខិលខូចដែលទៅរំលោភដីធ្លីពួកគាត់ជាថ្នូរនឹងផលប្រយោជន៍ និងលាភសក្ការៈទៅវិញ ក្រោមលេសពាក្យថាអភិវឌ្ឍន៍ តែប្រជាពលរដ្ឋសាទរ និងសប្បាយចិត្ត បើការអភិវឌ្ឍន៍នោះពិតប្រាកដ ដោះស្រាយសំណងសមរម្យ ធ្វើតាមនីតិវិធីច្បាប់ និងមានយន្តការដោះស្រាយដោយយុត្តិធម៌ ក្រោមគោលនយោបាយឈ្នះឈ្នះ ដែលសម្តេចតេជោ ហ៊ុន សែន តែងតែអនុវត្តន៍កន្លងមក។
បើតាមមតិប្រជាពលរដ្ឋសំដែងការហួសចិត្តចំពោះអភិបាលខេត្តដែលពេលថ្មីៗនេះ បានចេញលិខិតជូនដំណឹងអំពីការសាងសង់ផ្លូវទៅកាន់ប្រលានយន្តហោះថ្មី លេខ10 70សជណ ចុះថ្ងៃទី09 ខែសីហា ឆ្នាំ2022 ជូនដំណឹងឲ្យប្រជាពលរដ្ឋចូលរដ្ឋសហការហើយនឹងដោះស្រាយទូទាត់សំណងបើមានផលប៉ះពាល់ ក្នុងខណៈដែលពួកគាត់ពុំបានដឹង ឬក៏មានអាជ្ញាធរណាមកប្រកាសផ្សព្វផ្សាយប្រាប់ឲ្យពួកគាត់បានដឹងអំពីគម្រោងធ្វើផ្លូវ ឬមានការដោះស្រាយផលប៉ះពាល់ ឬទទួលបានសំណងម្តងណាឡើយ ។
ប្រជាពលរដ្ឋនិយាយបន្ថែមថា លោកអភិបាលខេត្តហាក់បីចេះច្បាប់តែធ្វើមិនចេះច្បាប់ អាងអំណាចដោយមិនខ្លាចក្រែងច្បាប់ប្រើប្រាស់តួនាទី ចង់ចេញលិខិ តរដ្ឋបាលអ្វីស្រេ ចតែអំពើចិត្ត មិនយកច្បាប់មកអនុវត្តន៍ ដែលខ្លឹមសារលិខិតនោះគឺផ្ទុយនឹ ងច្បាប់រដ្ឋធម្មនុញ្ញត្រង់មាត្រាទី44 ចែងអំពីសិទ្ធិជាកម្មសិ ទ្ធិស្របច្បាប់មិនមានអ្នក ណារំលោ ភបាន និងត្រូវការពារដោយច្បាប់ និងច្បាប់អាស្សា មិករណ៍មាត្រាទី4 ដែលចែងអំពីការទូទាត់ សំណងជាមុន សមរម្យ និងយុត្តិធម៌ មុននឹងធ្វើការដកហូតកម្មសិទ្ធិឯកជនពីប្រជាពលរដ្ឋមកឱ្យក្រុមហ៊ុនអភិវឌ្ឍន៍៕