យុវតីខ្មែរឥស្លាមម្នាក់បាត់ខ្លួនជាច្រើនថ្ងៃ ត្រូវបានរកឃើញនៅខេត្តព្រះសីហនុ

0
6

ភ្នំពេញ៖ យុវតីខ្មែរឥស្លាមម្នាក់ ដែលបានបាត់ចេញពីផ្ទះជាច្រើនថ្ងៃកន្លងមកនោះ ពេលនេះត្រូវបានរកឃើញវិញហើយ គឺនៅខេត្តព្រះសីហនុ។

យោងតាមផេកផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ ក្រោយពីបានទទួលពាក្យបណ្តឹងពីឪពុកឈ្មោះ លី សារី ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ ឥស្លាម បច្ចុប្បន្នស្នាក់នៅ ភូមិឃ ឃុំច្រាំងចំរេះពីរ ខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ ជាងភ្លើង សុំប្តឹងពីករណីបាត់មនុស្ស (បាត់កូនស្រី) ឈ្មោះ ស្មាន ហាលីហ្សា ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ សិស្ស បានបាត់ខ្លួនកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១៣និង៣០នាទី មិនដឹងទៅទីណានោះទេ ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជារ ឲ្យអធិការដ្ឋាននគរបាលក្រុង ស្រុក និងតាមបណ្តាការិយាល័យជំនាញស្រាវជ្រាវជាបន្ទាន់ ។

ជាលទ្ធផល កម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានស៊ើបអង្កេតស្រាវជ្រាវស្វែងរកឃើញ និងសង្រ្គោះជនរងគ្រោះឈ្មោះ ស្មាន ហាលីហ្សា ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ឥស្លាម មុខរបរ សិស្ស នៅចំណុចម្តុំអូរពីរ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នៅវេលាម៉ោង ១៩និង២០នាទី ។

តាមការសួរបំភ្លឺពីជនរងគ្រោះឈ្មោះ ស្មាន ហាលីហ្សា ភេទស្រី បានឱ្យដឹងថា ខ្លួនបានមកខេត្តព្រះសីហនុដោយខ្លួនឯង ដោយពុំមានការបង្ខិតបង្ខំពីនរណាម្នាក់ឡើយ គឺមានគោលបំណងមករកការងារធ្វើ ។

ករណីខាងលើ កម្លាំងជំនាញបានប្រគល់យុវតីទៅឱ្យក្រុមគ្រួសារ និងវិលត្រឡប់ទៅលំនៅដ្ឋានវិញ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here