សភាពាណិជ្ជកម្មចិនប្រចាំកម្ពុជាផ្ដល់ជំនួយជាអង្ករ២៥តោននិងសម្ភារៈប្រើប្រាស់ជាច្រើនដល់ប្រជាជនរងគ្រោះដោយទឹកជំនន់ក្នុងខេត្តកណ្ដាលជាង១០០០គ្រួសារ

0
8

ភ្នំពេញ៖ នាថ្ងៃទី១ ខែវិច្ឆិកា សភាពាណិជ្ជកម្មចិន(កម្ពុជា) បានផ្តល់ជំនួយជាអង្ករចំនួន២៥តោន ទឹកត្រីចំនួន៦០០០ដប អាហារកំប៉ុងចំនួន១០០០០កំប៉ុង ម៉ាសចំនួន១២៥០០ម៉ាស និងសម្ភារៈប្រើប្រាស់ក្នុងជីវភាពនិងសម្រាប់ទប់ស្កាត់នឹងជំងឺវីរុស ជូនដល់ប្រជាជនរងគ្រោះដោយទឹកជំនន់ក្នុងខេត្តកណ្ដាលចំនួនជាង១០០០គ្រួសារ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ស្ថានទូតចិនប្រចាំកម្ពុជាបានឲ្យដឹងថាលោក Wu Guoquan ទីប្រឹក្សាកិច្ចការសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា លោកJing Junប្រធានសភាពាណិជ្ជកម្មចិននិងភ្ញៀវកិត្តិយសជាច្រើនរូបទៀតអញ្ជើញមានវត្តមានក្នុងពិធីខាងលើ៕

LEAVE A REPLY

Please enter your comment!
Please enter your name here