អភិបាលខេត្តបាត់ដំបង ប្រជុំគណៈកម្មការខេត្ត ជំរុញរៀបចំសណ្ដាប់ធ្នាប់តំបន់ភ្នំសំពៅ

0
8

ភ្នំពេញ៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំ កិច្ចប្រជុំគណៈកម្មការខេត្តជំរុញរៀបចំសណ្ដាប់ធ្នាប់តំបន់ភ្នំសំពៅ នៃស្រុកបាណន់ ខេត្តបាត់ដំបង ។

នៅក្នុងកិច្ចប្រជុំ លោក សុខ លូ បានបញ្ជាក់ថា ភ្នំសំពៅជាតំបន់រមណីយដ្ឋានដ៏សំខាន់ និងមានឈ្មោះល្បីល្បាញ របស់ខេត្តបាត់ដំបង យើងត្រូវតែរួមគ្នា និងធ្វើការប្តេជ្ញា រៀបចំកែលម្អនូវភាពអសកម្មទាំងឡាយ ទើបស្ថានភាពនៃ ភាពអាណាធិបតេយ្យនៅតំបន់រមណីយដ្ឋានភ្នំសំពៅ មានភាពល្អប្រសើរឡើងវិញ ។

លោកបញ្ជាក់ថា អាជ្ញាធរខេត្តបានសម្រេចចិត្តត្រូវតែរៀបចំធ្វើឱ្យបានស្អាត ក្នុងនោះលោកបានជំរុញដល់មន្ទីរ ជំនាញមានមន្ទីរទេសចរខេត្ត មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងមន្ទីរធម្មការនិងសាសនាខេត្ត ត្រូវរួមគ្នាធ្វើការ រៀបចំសណ្តាប់ធ្នាប់នៅតំបន់នោះឱ្យបានល្អ។

លោកអភិបាលខេត្តបានឲ្យដឹងទៀតថា គោលបំណង នៃការរៀបចំសណ្តាប់ធ្នាប់សន្តិសុខនៅរមណីយដ្ឋានភ្នំសំពៅ  ស្ថិតក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង សំដៅលើកកម្ពស់សោភ័ណភាព សុវត្ថិភាពសាធារណៈ របៀបរៀបរយក្នុងតំបន់ភ្នំសំពៅ ព្រមទាំងការជំរុញឲ្យរៀបចំផែនការអភិវឌ្ឍន៍និងអភិរក្សរតំបន់ភ្នំសំពៅ ឱ្យមានលក្ខណៈសមាហរណកម្មទៅតាមផែនការរៀបចំទឹកដីខេត្តបាត់ដំបង ផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ ខេត្ត និងផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តរបស់ខេត្តឲ្យមានការរីកចម្រើនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here