ព្រឹទ្ធាចារ្យ ឆាំង សុង អតីតរដ្ឋមន្ត្រីក្រសួងឃោសនាការ ទទួលមរណភាពក្នុងជន្មាយុ ៨៥ឆ្នាំ

0
8

ភ្នំពេញ៖ លោកព្រឹទ្ធាចារ្យ ឆាំង សុង អតីតរដ្ឋមន្ត្រីក្រសួងឃោសនាការ បានទទួលមរណភាព នៅក្នុងមន្ទីរពេទ្យនាទីក្រុង ឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉េ សហរដ្ឋអាមេរិក នៅវលាម៉ោង៣ជិតភ្លឺ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ត្រូវនិងម៉ោង៧យប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ម៉ោងនៅប្រទេសកម្ពុជា ក្នុងជន្មាយុ៨៥ឆ្នាំ ដោយរោគាពាធ។ នេះបើយោងតាមក្រុមព្រះសុរិយា។

ដំណឹងនេះជាដំណឹងដ៏ក្រៀមក្រំនៃប្រជាជាតិយើង ចំពោះការបាត់បង់ធនធានមនុស្សដ៏កម្រ ដែលលោកជាសាក្សី នៃប្រវត្តិសាស្រ្ត និងជាឥស្សរជននយោបាយមួយរូបផងនោះ។

លោកស្រី ស្រី ភ័ណ​ កូនស្រីលោកឆាំង សុង បានប្រាប់ក្រុមព្រះសុរិយាតាមទូរសព្ទដោយអារម្មណ៍ក្តុកក្តួលថា ឪពុករបស់លោកស្រីបានចូលសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យតាំងពីថ្ងៃទី៨ ខែសីហាមកម្ល៉េះ តែដោយស្ថានភាព ជម្ងឺរបស់លោកឪពុកលោកស្រីមានសភាពដុនដាបខ្លាំងពេក ទោះក្រុមគ្រូពេទ្យ ខំជួយអស់ពីសមត្ថភាពយ៉ាងណា ក៏ពុំអាចជួយសង្គ្រោះជីវិតលោកបានដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here