កម្ពុជានឹងបន្តមានភ្លៀងធ្លាក់លាយឡំផ្គរ រន្ទះ

0
9

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ ដោយបានឲ្យដឹងថា កម្ពុជានឹងបន្តមានភ្លៀងធ្លាក់លាយឡំ ទៅដោយផ្គរ រន្ទះ។

ក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹកបានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពល ខ្សោយពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីបក់ក្នុងកម្រិតពីខ្សោយទៅមធ្យម ។ នៅចន្លោះថ្ងៃទី ៣-៥ ខែកញ្ញា កម្ពុជាទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ( ITCZ ) ដែលអូសបន្លាយលើភាគខាងជើងថៃ ឡាវ និងវៀតណាម ។

ក្រសួងបញ្ជាក់ថាស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖ សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C សីតុណ្ណភាព អតិបរមា មានពី ៣២-៣៥ °C នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម ជាមួយគ្នានោះផ្នែកខ្លះ នៃ​បណ្តាខេត្តនៅទំនាបភាគកណ្ដាល និងភាគ ពាយ័ព្យអាចមានភ្លៀងដោយអន្លើរក្នុងកម្រិតបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ។

២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖ សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C សីតុណ្ហភាពអតិបរមា មានពី ៣២-៣៥ °C នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម ជាមួយគ្នានោះផ្នែកខ្លះអាចមានភ្លៀងដោយអន្លើរក្នុងកម្រិតបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ ។

៣-តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C សីតុណ្ណភាពអតិបរមា មានពី ៣១-៣៣ °C នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here