ភ្នំពេញ៖ អភិបាលរងរាជធានីភ្នំពេញ លោក ឃ្លាំង ហួត បានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមក្នុងយុទ្ធនាការបោសសម្អាតកុងសុីបញ្ចាំខុសច្បាប់ ដើម្បីលុបបំបាត់អំពើចោរកម្មនានា។
តាមរយៈហ្វេសប៊ុកនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ លោក ឃ្លាំង ហួតបានឲ្យដឹងយ៉ាងដូច្នេះថា “កុងសុីទទួលបញ្ចាំដែលត្រូវមានវិធានការដាក់ទោសតាមច្បាប់..គឺមាន.. ទទួលបញ្ចាំរបស់ចោរ..ទទួលបញ្ចាំរបស់គ្មានឯកសារ.. ទទួលបញ្ចាំយកការប្រាក់ខ្ពស់ខុសច្បាប់..ទទួលបញ្ចាំមិនបង់ពន្ធដារជូនរដ្ឋ។
សូមប្រជាជនរាជធានីភ្នំពេញត្រូវចូលរួមសហការជាពលរដ្ឋល្អក្នុងយុទ្ធនាការបោសសម្អាតកុងសុីបញ្ចាំខុសច្បាប់ ដើម្បីលុបបំបាត់អំពើចោរកម្មនានា លុបបំបាត់ល្បែងសុីសងខុសច្បាប់ ការចែកចាយ ប្រើប្រាស់គ្រឿងញៀនទូទាំងរាជធានីនៃយើង។
រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង សូមថ្លែងអំណរគុណដល់ប្រជាជនរាជធានីភ្នំពេញដែលបានចូលរួមគាំទ្រយ៉ាងពេញទំហឹង ។សូមគោរពអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចតេជោ ហ៊ុន សែន ដែលបានដាស់តឿននិងផ្ដល់លទ្ធភាពខ្ពស់”៕