ភ្នំពេញ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារកងកម្លាំង អាជ្ញាធរសួរសុខទុក្ខ និងផ្តល់ស្បៀងអាហារជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ នៅឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត សម្តែងការសោកស្តាយ ចំពោះការខូចខាតផលដំណាំ ទ្រព្យសម្បត្តិខ្លះពុកម៉ែបងប្អូន និងសូមពុកម៉ែបងប្អូនថែរក្សាសុខភាព មានអ្វីកើតឡើងជាយថាហេតុសូមរាយការណ៍ជូនអាជ្ញាធរ កងកម្លាំង។
សូមបញ្ជាក់ថា ទឹកជោរជាឃុំដែលទទួលរងគ្រោះទឹកជំនន់ដែលធ្លាក់មកពីខេត្តឧត្តរមានជ័យ ស្រុកភ្នំស្រុក ក្នុងខេត្តបន្ទាយមានជ័យ៕