អភិបាលខេត្តបាត់ដំបង ចុះសំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងស្រុកភ្នំព្រឹក

0
8

ភ្នំពេញ៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២បានជួប សំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសាររងគ្រោះចំនួន ២៥០គ្រួសារ នៅក្នុងមកពីភូមិចំនួន១០ ក្នុងឃុំចំនួន២នៃស្រុកភ្នំព្រឹក ក្នុងនោះឃុំបួរចំនួន២១១គ្រួសារ ឃុំភ្នំព្រឹកចំនួន៣៩គ្រួសារ។

មានប្រសាសន៍នាឱកាសនោះ លោក សុខ លូ បាននាំនូវការផ្ដាំផ្ញើសុខទុក្ខ និងការយកចិត្តទុកដាក់ ពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  ដែលសម្ដេចទាំងទ្វេតែងគិតគូរខ្ពស់បំផុត និងមុនគេបង្អស់ចំពោះសុខទុក្ខ ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់  វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកបានបន្តថា អំណោយមនុស្សធម៌ដែលនាំមកជូននាពេលគឺអាចជួយសម្រាលទុក្ខលំបាលរបស់ បងប្អូន បានមួយរយៈ ហើយនេះក៏ជាការបង្ហាញពីការយកចិត្តទុក្ខដាក់របស់រាជរដ្ឋាភិបាល និងកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែនៅជាមួយលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋយើងជានិច្ចទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។

លោក ក៏បានអំពាវនាវដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមទៅទទួលយក នូវការចាក់វាក់សាំងការពារជំងឺកូវីដ-១៩ បន្តទៀត ដើម្បីបង្ការខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ព្រោះថាជំងឺនេះ នៅតែព្រួយបារម្ភ និងបង្កការរំខានគ្រប់ពេលឥតឈប់ឈរឡើយ និងត្រូវចូលអប់រំកូនចៅ និងក្រុមគ្រួសារ ឱ្យគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ផងដែរ ។

អំណោយមនុស្សធម៌បានផ្ដល់ជូន១គ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម,មី១កេស ទឹកបរិសុទ្ធ១កេស, មុង១ ភួយ១ សារុង១ ក្រមា១  ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here