រថយន្តដឹកប្រេងក្រុមហ៊ុន TELA គេចម៉ូតូជ្រុលទៅបុកសំយ៉ាបផ្ទះប្រជាពលរដ្ឋ នៅស្រុកឧដុង្គ

0
7

ភ្នំពេញ៖ រថយន្តរបស់ក្រុមហ៊ុន TELA ម៉ាក INTERNATIONAL ពណ៌ ស-លឿង-បៃតង ពាក់ផ្លាកលេខភ្នំពេញ3B-6776 សណ្តោងសឺមីរ៉ឺម៉ក ស៊ីទែនសាំងTELA ពាក់ផ្លាកលេខភ្នំពេញ 4A-4644 បើកបរក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចខាងលើបានបើកគេចម៉ូតូ ១គ្រឿង ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ (មិនចាំផ្លាកលេខ) បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា បានចាក់គួរេពេញផ្លូវ ពីមុខរថយន្ត ហើយរថយន្តនោះក៏បានគេចជ្រុលចូលទៅបុកសំយ៉ាបផ្ទះតែម្ដង ។

ករណីខាងលើនេះបានកើតឡើងនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៦ និង៥០នាទី នៅលើផ្លូវជាតិលេខ៥១ ចន្លោះគីឡូម៉ែត្រ២៥-២៦ ត្រង់ចំណុចភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

យោងតាមអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា ក្នុងហេតុការណ៍ខាងលើនេះ ពុំបានបង្កគ្រោះថ្នាក់ ដល់អាយុជីវិត ប្រជាពលរដ្ឋជាម្ចាស់ផ្ទះខាងលើទេ ចំណេករថយន្តទាញចេញនិងបានដោះស្រាយគ្នា៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here