ស្រាវជ្រាវបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ ១៤នាក់ ពាក់ព័ន្ធករណីប្លន់ម៉ូតូប្រដាប់ដោយកាំបិតប៉័ងតោ

0
6

ភ្នំពេញ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវបង្ក្រាបឃាត់ខ្លួន ជនសង្ស័យចំនួន១៤នាក់ ពាក់ព័ន្ធករណីប្លន់ម៉ូតូប្រដាប់ដោយកាំបិតប៉័ងតោ។

ប្រភពពីស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០៣:០០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យ ចំនួន០៤នាក់ ត្រង់ចំណុចក្បែរស្តុបទួលពង្រ ផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីប្លន់ម៉ូតូប្រដាប់ដោយកាំបិតប៉័ងតោ។ ក្រោយពីធ្វើការសាកសួរ ជនសង្ស័យខាងលើ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ជាបក្ខពួកចំនួន១០នាក់ បន្ថែមទៀត។

ជនសង្ស័យចំនួន១៤នាក់មានឈ្មោះ ៖

១- ឈ្មោះ ផាន់ ឧត្តម ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

២- ឈ្មោះ ភឿន ទេពផន ហៅ ផន ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

៣- ឈ្មោះ ចាន់ថា វុទ្ធា ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

៤- ឈ្មោះ ពេជ្រ សាមែន ហៅ ពេជ្រ សំអេន ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣៥ ផ្លូវលំ ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

៥- ឈ្មោះ សោម វឌ្ឍនៈ ហៅ ណាក់ ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៦៧២ ផ្លូវលេខ០៨ បុរីលឹមឈាងហាក់ ភូមិម័លសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

៦- ឈ្មោះ ឃ្លោក រ៉ូ ហៅ ពៅ ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅតារាងបាល់ទាត់កាឡាក់ស៊ី ផ្លូវបេតុងទួលពង្រ ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

៧- ឈ្មោះ ហាក់ ឆៃហេង ហៅ ហាក់ ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅតារាងបាល់ទាត់កាឡាក់ស៊ី ផ្លូវបេតុងទួលពង្រ ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

៨- ឈ្មោះ ផាត ដាវីត ហៅ វីត ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

៩- ឈ្មោះ ឈួរ សឿម៉េង ហៅ សឺ ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

១០- ឈ្មោះ រឿន វឌ្ឍពណ្ណរាយ ហៅ រាជ ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

១១- ឈ្មោះ មុំ សុវណ្ណារិទ្ធិ ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

១២- ឈ្មោះ ពេជ្រ សំណាង ភេទប្រុស ជនជាតិខ្មែរ មុខរបរបុគ្គលិកណាហ្គាវើល ស្នាក់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

១៣- ឈ្មោះ ឌី ធារិទ្ធ ហៅ រិទ្ធ ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

១៤- ឈ្មោះ ផល ផាត់យុទ្ធ ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ  ។​

វត្ថុតាងដកហូតរួមមាន៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៣ ពាក់ផ្លាកលេខភ្នំពេញ1BP-8395, ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ1HR-4190, ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1JM-3508, ម៉ូតូម៉ាកហុងហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1JL-2484, ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខភ្នំពេញ1JJ-3442, កាបូបលុយពណ៌ខ្មៅ ចំនួន០១ កាំបិតប៉័ងតោ ចំនួន០១, ទូរស័ព្ទដៃម៉ាកIphone 6 Plus ពណ៌ទឹកមាស ចំនួន០១គ្រឿង, ទូរស័ព្ទដៃម៉ាក Iphone 7 Plus ពណ៌ទឹកមាស ចំនួន០១គ្រឿង, ទូរស័ព្ទដៃម៉ាក Iphone 7 Plus ពណ៌ខ្មៅ ចំនួន០១គ្រឿង,  កាំបិតកែច្នៃប្រវែង១៧សង់ទីម៉ែត្រ ចំនួន០១ដើម។​

បច្ចុប្បន្នជនសង្ស័យ​ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here