កងពលតូច​លេខ​៧០ ​ប្រារព្វ​ពិធី​ខួប​អនុស្សាវរីយ៍​លើក​ទី​២៨ ថ្ងៃកំណើត​កងពល

0
11

ភ្នំពេញ៖ កងពលតូចលេខ៧០ បានប្រារព្វពិធីខួបអនុស្សាវរីយ៍លើកទី២៨ ដែលជាថ្ងៃកំណើតកងពល​(១៥ តុលា ១៩៩៤១៥ តុលា២០២២) ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ថ្ងៃទី១៥ខែតុលាឆ្នាំ២០២២នៅទីបញ្ជាការកងពល

លោកឧត្តមសេនីយ៍ឯក បានមានប្រសាសន៍ក្នុងឱកាសនោះថា ចាប់តាំងពីថ្ងៃបង្កេីតកងពលរហូតមកដល់ថ្ងៃនេះគឺមានរយះពេល២៨ឆ្នាំកងពលបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ដោយបានកសាងអគារស្នាក់នៅអគារមន្ទីរពេទ្យអគារចំណតរថយន្តអគារអាហារដ្ឋានអគារហាត់ប្រាណមណ្ឌលសុខភាព​ ​ហេដ្ឋារចនាសម្ព័ន ផ្លូវថ្នល់ ទំនប់បង្ហៀរទឹកការជួយសង្គ្រោះប្រជាពលរដ្ឋ ទប់ស្កាត់គ្រោះមហន្តរាយ ការជួយព្យាបាលនិងសម្រាលលំហែមាតុភាពដល់ប្រជាជនដោយមិនគិតថ្លៃផងដែរ។

លោកមេបញ្ជាការកងពលបានបន្ថែមទៀតថា កងពលបានប្តេជ្ញា ការពារបូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងគាំទ្រយ៉ាងមុឺងម៉ាត់ចំពោះគោលជំហររបស់រារដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាអ្នកដឹកនាំ និងប្រឆាំងដាច់ខាតមិនអោយមានការធ្វើបដិវត្តពណ៍ ផ្តួលរំលំរាជរដ្ឋាភិបាលនោះឡើយ ជាពិសេសសម្រាប់ទិសដៅឆ្នាំ២០២៣កងពលមានផែនការបន្ថែមលេីការហ្វឹកហ្វឺដេីម្បីបង្កេីសមត្ថភាពដល់នាយទាហាន នាយទាហានរង និងពលទាហាន​​កងពលបានត្រៀមខ្លួនជាស្រេចអនុវត្តដាច់ខាតនូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានទ័ពជេីងគោក

ជាចុងបញ្ចប់លោកឧត្តមសេនីយ៍ឯកម៉ៅសុផាន់ បានសំណូមពរដល់យោធិនទាំងអស់ត្រូវរក្សាអនាម័យ  អនុវត្តវិធានការ៣កុំ៣ការពារដេីម្បីចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាលជំងីកូវីដ១៩ដែលអាចនឹងកេីតឡេីងជាថ្មីស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងបានថ្លែងអំណរគុណ​ ​កោតសរសើរដល់យោធិនគ្រប់រូបនិងជូនពរអោយបំពេញការងារទទួលបានលទ្ធផលល្អជោគជ័យគ្រប់ភារកិច្ចដែលកងពលបានប្រគល់ជូន

សូមបញ្ជាក់ថា កងពលតូចលេខ៧០ គឺបង្កើតឡើងនៅថ្ងៃទី១៥ តុលា ឆ្នាំ ១៩៩៤ ដែលដំបូងឡើយ គឺមានឈ្មោះថា វរសេនាតូចលេខ៧១ បន្ទាប់មកបានប្រែក្លាយទៅជាវរសេនាធំលេខ៧០ មកដល់បច្ចុប្បន្នទើបក្លាយជាកងពលតូចលេខ៧០៕

LEAVE A REPLY

Please enter your comment!
Please enter your name here