រាជធានីភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា រយៈពេលបីថ្ងៃ គឺពីថ្ងៃទី៣០–៣១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ នៃព្រះរាជពិធីបុណ្យ អុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក មានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ៣៦លើក បណ្តាលឲ្យមនុស្សស្លាប់ និងរបួស ចំនួន ៧២នាក់ ក្នុងនោះ ស្លាប់ ១៩នាក់ និងរបួសធ្ងន់ស្រាលចំនួន ៥៣នាក់។
អ្នកនាំពាក្យបានបន្តថា បើប្រៀបធៀបនឹងរយៈពេលបីថ្ងៃដូចគ្នា នៃព្រះរាជពិធីបុណ្យ អុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៩ អ្នកស្លាប់កើនចំនួន ៩នាក់ (១៩នាក់លើ១០នាក់) របួសថយ ២៤នាក់ (៥៣លើ៧៧នាក់)៕