ភ្នំពេញ៖ ជនរងគ្រោះស្នើសុំអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ករណីចាញ់បោកប្រាក់ជិត៤ម៉ឺនដុល្លារ។
យោងតាមដីការរបស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះហីនុបានចេញដីកោះហៅជនរងគ្រោះឈ្មោះ ពិន ប៉ែតនិងជនត្រូវចោទពីបទ.ឆបោកនិងរំលោភលើទំ នុកចិត្តមានចំនួន បីនាក់១.ឈ្មោះ ខាន់ វណ្ណៈភេទប្រុស ជាអគ្គនាយកក្រុមហ៊ុន ផលិតបេតុងខេវីអិន (KVN),២.ឈ្មោះ ជា រិទ្ធី ភេទប្រុស អគ្គនាយករងនិង៣.ឈ្មោះ សៀន ស្រីម៉ៅ ភេទស្រី ជាប្រធានគណនីយ្យ។
តាមជនរងគ្រោះឈ្មោះ ពិន ប៉ែតបាននិយាយថាក្រុមហ៊ុនគម្រោងផលិត បេតុងខេវីអ៊ិន(KVN)នេះបានជួលរថយន្តគាត់ចំនួន៣គ្រឿងសម្រាប់ដឹកបេតុងនិងជួលគាត់បម្រើការងារនៅក្នុងក្រុមហ៊ុនតែមិនបានបើកប្រាក់ខែនិងថ្លៃជួលរថយន្តេទេ។
ជនរងគ្រោះឈ្មោះ ពិន ប៉ែត បានបញ្ជាក់លោកបានប្តឹងឈ្មោះខាន់ វណ្ណៈ,ជា រិទ្ធីនិងសៀន ស្រី ម៉ៅ បានជួលរថយន្តធន់ធំចំនួន៣គ្រឿង(មានស្លាកលេខ 5A-0084, លេខ5A-0083, 5A-3024) ជួលក្នុងការដឹកស៊ីម៉ង់ត៍ក្នុងតម្លៃ៥០០០ ដុល្លារអាមេរិកក្នុង១ខែ ( រយៈពេល ៣ខែ)។ហើយ ប្រាក់ថ្លៃឈ្នួលសរុប ២ម៉ឺន៥ពាន់៧១៧.៥ដុល្លារនិងប្រាក់ ១ម៉ឺនដុល្លារទៀតដែលតំណាងក្រុមហ៊ុននេះបានលួងលោមឲ្យគាត់បានចូលភាគហ៊ុន ។
ជនរងគ្រោះឈ្មោះពិន ប៉ែត បាននិយាយថាលោកប្តឹងទាមទារ ប្រាក់ចំនួន ៣ម៉ឺន ៥ពាន់៧១៥.៥ដុល្លារអាមេរិក ប្តឹងទៅសាលាដំបូងខេត្តព្រះសីហុ ដើម្បីស្នើសុំតុលាកា រទាមទារសំណងការខូចខាតនិងផ្តន្ទាទោសជនសង្ស័យ ទៅតាមច្បាប់។
បើតាមជនរងគ្រោះក៏បានឲ្យដឹងថាមិនមែនតែគាត់ម្នាក់ទេបានរងគ្រោះដោយសារការចាញ់បោកថ្នាក់ដឹកនាំក្រុមហ៊ុនខាងលើនេះគឺមានប្រជាពលរដ្ឋជាច្រើននាក់ អាចនិយាយថាប្រ ហែល១០០នាក់ឡើងទៅ ដែលរងគ្រោះដោយសារក្រុមហ៊ុននេះ។ ហើយអ្វីដែលចាញ់ បោកនោះគឺដោយសារតែគេយល់ឃើញការផ្តល់យោបល់អូសទាញណែនាំពីម្ចាស់ក្រុមហ៊ុន ក៏ដូចជាលោក សៀវ សុផលដែលគេហៅថាគ្រូជោគជ័យបានផ្តល់គំនិត ទើបពួកគាត់ធ្លាក់ ខ្លួនចាញ់បោកបែបនេះ។
បើតាមរងរងគ្រោះផ្សេងទៀតបានឲ្យដឹងថា ជុំបរិវេណក្រុមហ៊ុន ផលិតបេតុងនេះ មានដីលោកគ្រូជោគជ័យ សៀវ សុផល ដែលដីរបស់គាត់ពេលមុនគ្មានផ្លូវល្អចូលទៅដល់ទេ ។ ប៉ុន្តែក្រោយពីប្រជាពលរដ្ឋដែលរងគ្រោះថានាំចូលរួមជាថវិការដើមរកស៊ីជាមួយក្រុមហ៊ុនខាងលើកក៏នាំគ្នាធ្វើផ្លូវចូលបានស្រួលទៅកាន់ដីចម្ការរបស់លោកសៀវ សុផល ដែលបច្ចុប្បន្ននេះដី មានការអភិវឌ្ឍផ្ទះកញ្ចុះជាច្រើន។
ជាមួយគ្នានោះដែរជនរងគ្រោះក៏បានឲ្យដឹងថា ពួកគាត់ត្រៀមប្តឹងបក្សពួកផ្សេងទៀតដែលបោកលុយពីប្រជាពលរដ្ឋ ទៅតុលាការរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំ ជាពិសេស សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី ដើម្បីឲ្យអន្តរាគមន៍រកយុត្តិធម៌ក្នុងសំណុំរឿងនេះផងដែរ។
ឆ្លើយប្រាប់សារព័ត៌មាននៅព្រឹកថ្ងៃទី១៧ខែមករា ឆ្នាំ២០២៣ជនត្រូវចោទម្នាក់ក្នុង ចំណោមមនុស្សចំនួន៣នាក់ឈ្មោះ ជា រិទ្ធីបាននិយាយថាជនរងគ្រោះបានប្តឹងរូបគាត់(ជា រិទ្ធី)នោះមិនត្រឹមត្រូវទេ។ហើយលោកបានដឹងថាមានថ្នាក់ដឹកនាំច្រើនក្នុងរឿងនេះមិនមែនតែរូបគាត់ម្នាក់ជាអ្នកទទួលខុសត្រូវទាំងស្រុងទេ។
បើតាមដីកការរបស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុលោក លី លីបម៉េងបានកោះហៅជនរងគ្រោះជាដើមបណ្តឹងឲ្យចូលខ្លួនបំភ្លឺលើដំណើររឿងបទ.ឆបោកនិងរំលោភលើទុកចិត្ត ដែលមានជនត្រូវចោទឈ្មោះ ខាន់ វណ្ណៈភេទប្រុស ជាអគ្គនាយកក្រុមហ៊ុន ផលិតបេតុងខេវីអិន(KVN),២.ឈ្មោះ ជា រិទ្ធី ភេទប្រុស អគ្គនាយករងនិង៣.ឈ្មោះ សៀន ស្រីម៉ៅ ភេទស្រី៕