ត្រៀមអាវរងារ! អាកាសធាតុនឹងចុះត្រជាក់ខ្លាំងរហូតដល់ ១៤ អង្សាសេ

0
5

ភ្នំពេញ ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា តាមការវិវត្តជាក់ស្តែងជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ បានបង្ហាញឲ្យឃើញថា នៅថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៣ ទ្រនុងសម្ពាធខ្ពស់ពីចិន និងខ្យល់មូសុងឦសាន្ត បន្តបង្កើនឥទ្ធិពលក្នុងកម្រិតពីបង្គួរ ទៅខ្លាំងមកលើកម្ពុជា

ក្រសួងបញ្ជាក់ថា ស្ថានភាពបែបនេះ នឹងធ្វើឲ្យអាកាសធាតុបន្តចុះត្រជាក់បន្ថែម ជាពិសេស នៅថ្ងៃទី ២៩៣០ ខែមករា ដែលនឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់ខ្ពង់រាប និងតំបន់ភាគពាយព្យ ធាតុអាកាសនឹងចុះត្រជាក់ខ្លាំងជាងសព្វមួយដង ដោយស៊ីតណ្ហភាពអប្បបរមានៅបណ្តាខេត្តទាំងនោះ អាចធ្លាក់ចុះដល់ ១៤១៦°C រីឯបណ្តាខេត្តដទៃទៀត ស៊ីតុណ្ហភាពអប្បបរមាមានពី ១៧២១°C

ចំណែកនៅរាជធានីភ្នំពេញ ស៊ីតុណ្ហភាពអប្បបរមាអាចធ្លាក់ចុះដល់ 0°C បន្ទាប់ពីនោះរហូតដល់ថ្ងៃទី ខែកុម្ភៈ ស៊ីតណ្ហភាពនឹងវិលមកជាធម្មតាវិញ។

ក្រសួងធនធានទឹកបន្ថែមថា អាស្រ័យដូចបានជម្រាបជូនខាងសូមសាធារណៈជន ទទួលជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នចំពោះស្ថានភាពធាតុអាកាសចុះត្រជាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here