បញ្ចៀសការភ័ន្តច្រឡំ!រដ្ឋមន្ត្រីស្នើមន្ទីរកសិកម្មទាំងអស់លើកសំណើត្រង់ទៅសមត្ថកិច្ចទទួលខុសត្រូវដើម្បីធ្វើការបែងចែក គ្រាប់ពូជ ជូនពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង

0
8

ភ្នំពេញ៖ ក្នុងគោលបំណង បញ្ចៀសការភ័ន្តច្រឡំដោយប្រកាណាមួយនៃការលើកសំណើស្នើសុំ និងបែងចែកពូជស្រូវ និងពូជដំណាំដ៏ទៃទៀត សម្រាប់ធ្វើការស្តារឡើងវិញ ដែលបានទទួលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងមួយរយៈកន្លងទៅ នៅតាមបណ្តារាជធានី/ខេត្ត ដែលឈានទៅដល់ការអូសបន្លាយពេលវេលា ហើយទម្លាក់បន្ទុកមកក្រសួង លោក វេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើមន្ទីរកសិកម្មទាំងអស់ លើកសំណើស្នើសុំគ្រាប់ពូជត្រង់ទៅទៅសមត្ថកិច្ចទទួលខុសត្រូវ ដើម្បីធ្វើការបែងចែក និងផ្តល់ជូនប្រជាជនដែលរងគ្រោះខូចខាតដោយសារជំនន់ទឹកភ្លៀង។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី៣ ខែវិច្ឆិកានេះ លោក វេង សាខុនបានលើកឡើងថា ” ខ្ញុំសូមស្នើ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសហការជាមួយអាជ្ញាធ រមូលដ្ឋាន រាជធានី/ខេត្ត លើកសំណើស្នើសុំគ្រាប់ពូជស្រូវ និងពូជបន្លែ ត្រង់ទៅសមត្ថកិច្ចទទួលខុសត្រូវ និងមានសិទ្ធិសម្រេច ស្របតាមអនុក្រឹត្យ លេខ ១៤៥ អនក្រ.បក ចុះថ្ងៃទី១២ កញ្ញា ឆ្នាំ២០១២ ស្តីពីការបង្កើតប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដើម្បីធ្វើការបែងចែក និងផ្តល់ជូនប្រជាជនដែលរងគ្រោះ”។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីមានក្តីសង្ឃឹមជៀជាក់ថា លោក និងលោកស្រី ដែលជា សមត្ថកិច្ចពាក់ព័ន្ធ និងប្រជាកសិករដែលទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀងទាំងអស់ ប្រាកដជាបានយល់ និងសហការនូវអ្វីដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងធ្វើសកម្មភាព ទាក់ទងទៅនឹងការស្តារឡើងវិញនូវដំណាំកសិកម្មដែលបានទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀងកន្លងមក៕

LEAVE A REPLY

Please enter your comment!
Please enter your name here