តារាកំប្លែង​ នាយក្តឹប​ ទទួលមរណភាព​ដោយរោគាពាធ

0
4

ភ្នំពេញ៖ កំប្លែងជើងចាស់ល្បីឈ្មោះ​ នាយក្តឹប បានទទួលមរណភាពហើយកាលពីយប់ថ្ងៃទី១៨ ខែកុម្ភៈ ​ ដោយរោគាពាធ​ បន្ទាប់ពីរួបរឹតដោយជំងឺជាច្រើនមុខអស់រយៈពេលច្រើនឆ្នាំ។

យោងតាមសមាគមអ្នកសិល្បៈស្ម័គ្រចិត្តជួយសង្គម បា​នបង្ហោះសារពីដំណឹងមរណភាពរបស់តារាកំប្លែង​ នាយក្តិប​ យ៉ាងដូច្នេះ​ថា​ “សិល្បករ-សិល្បការិនី សូមចូលរួមរំលែកមរណទុក្ខចំពោះគ្រួសារនាយក្តឹប ដែលបានចែកឋាននៅវេលាម៉ោង ៩៖៤៥នាទីយប់ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣, សពតម្កល់នៅផ្ទះរបស់គាត់សូមបងប្អូនចូលបុណ្យតាមរយៈទូរសព្ទកូនរបស់គាត់ផ្ទាល់លេខ 011212217”។

សូមជម្រាបថា​កន្លងមក នាយ ក្ដឹប មានជំងឺលើសឈាមធ្ងន់ធ្ងរ រហូតបណ្ដាលឱ្យធ្លាក់ខ្លួនស្គមស្គាំង ហើយស្លាប់មួយចំហៀងខ្លួនតែម្ដងលោកត្រូវបានដេកសម្រាកព្យាបាលក្នុងបន្ទប់សង្គ្រោះបន្ទាន់រយៈពេលយូរថ្ងៃ និងចំណាយថវិកាព្យាបាលអស់ច្រើនពេលមិនទាន់ទទួលមរណភាព សភាពរបស់នាយ ក្ដឹប រៀងរើបសាច់ឈាមឡើងវិញបន្តិចហើយ ប៉ុន្តែមិនអាចក្រោកដើរ ឬពិសារអាហារដោយខ្លួនឯងបានឡើយ គឺមានប្រពន្ធជាអ្នកមើលថែទាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here