ឯកឧត្ដម ខាន់ ម៉ាណេរ និងឯកឧត្តម ច័ន្ទ សុផល នាំយកអំណោយសម្ដេចក្រឡាហោម និងលោកជំទាវ ផ្ដល់ជូនប្រជាពលរដ្ឋខ្វះខាត១១៤គ្រួសារ នៅស្រុកគាស់ក្រឡ

0
4

បាត់ដំបង៖ អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង នាថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និង ឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង ដោយមានការចូលរួមពី ឯកឧត្តមប៊ុន ហុន ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកគាស់ក្រឡ បានដឹកនាំក្រុមក្រឡាហោមមនុស្សធម៌ នាំយកអំណោយសម្ដេចក្រឡាហោម និងលោកជំទាវ ផ្ដល់ជូនប្រជាពលរដ្ឋមានបញ្ហាខ្វះខាតក្នុងជីវភាពចំនួន ១១៤គ្រួសារ។

តំណាងក្រុមគ្រួសារប្រជាពលរដ្ឋទាំង ១១៤គ្រួសារ ដែលបានមកទទួលអំណោយសម្ដេចក្រឡាហោម ខេង និងលោកជំទាវញ៉ែម សាខន ខេង ពីក្រុមការងារក្រឡាហោមមនុស្សធម៌ នាឱកាសនោះ អញ្ជើញមកពីឃុំទាំង៦ នៃស្រុកគាស់ក្រឡខេត្តបាត់ដំបង  ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករចំនួន ១ការ៉ុង មីចំនួន១កេស ត្រីខចំនួន១យួរ ទឹកស៊ីអ៊ីវ និងទឹកត្រីចំនួន១យួរទឹកសុទ្ធចំនួន១កេស ព្រមទាំងម៉ាស់ និងអាល់កុលមួយចំនួនទៀត។

ឯកឧត្តម ខាន់ ម៉ាណេរ និង ឯកឧត្តម ប៊ុន ហុន បានជម្រាបជូនប្រជាពលរដ្ឋ និងសិស្សានុសិស្សនូវសេចក្ដីផ្ដាំផ្ញើសួរសុខទុក្ខ និងការយកចិត្តទុកដាក់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចក្រឡាហោម ខេង ឧបនាយករដ្ឋមន្ត្រី ព្រមទាំងបានថ្លែងអំណរគុណប្រជាពលរដ្ឋទាំងមូល ដែលតែងតែបានគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាល ពិសេសការចូលរួមគ្រប់សកម្មភាពដើម្បីថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

LEAVE A REPLY

Please enter your comment!
Please enter your name here