កាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ផ្ដល់អំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតជាជនជាតិព័រ ១០០គ្រួសារ រស់នៅតំបន់ឆ្ងាយដាច់ស្រយាល ក្នុងស្រុកសំឡូត

0
4

ខេត្តបាត់ដំបង៖ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងនិងសហការីនៅព្រឹកថ្ងៃទី ២១ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ចើញសំណេះសំណាលនិងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលជាជនជាតិព័រ ចំនួន១០០គ្រួសារ ស្ថិតនៅភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។នៅបរិវេនវត្តភ្នំរៃ ឃុំតាតោក ដ្រុកសំឡូត។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តមសុខ លូ បានមានប្រសាសន៍ថា ដោយមើលឃើញពីផលលំបាករបស់ប្រជាពលរដ្ឋ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យសាខា អនុសាខា អ្នកស្ម័គ្រចិត្តនិងយុវជនកាកបាទក្រហមកម្ពុជា នាំយកអំណោយមនុស្សធម៌ទាំងនេះ ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ជាជនជាតិព័រសរុប១០០គ្រួសាររស់នៅភូមិភ្នំរៃ ឃុំតាតោក  ស្រុកសំឡូត ខេត្តបាត់ដំបង

ស្ថិតក្នុងបរិយាសដ៏ស្និទ្ឋស្នាលជាមួយប្រជាពលរដ្ឋ ឯកឧត្តមប្រធានគណៈកម្មាធិការសាខាបាននាំនូវព្រះរាជបណ្តាំពី ហ្លួងម៉ែនរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន ដែលផ្តាំផ្ញើសួរសុខទុក្ខ  ដោយក្តីអាណិតស្រឡាញ់ ការគិតគូរពីសុខទុក្ខ  និងជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋ ងាយរងគ្រោះបំផុតដោយក្តីនឹករលឹកយ៉ាងជ្រាលជ្រៅជាទីបំផុត។

ជាមួយនឹងការផ្តល់អំណោយសម្រាលការលំបាកទាំងអស់នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏តែងតែយកចិត្តទុកដាក់ចំពោះសុខភាពរបស់ប្រជាពលរដ្ឋ ដូច្នេះតាមរយៈក្នុងអង្គពិធីថ្ងៃនេះ លោកជំទាវ អគ្គលេខាធិការរងទី១ ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវថែទាំសុខភាព បរិភោគទឹកឆ្អិន រស់នៅមានអនាម័យល្អ។ ចំពោះស្ត្រីមានកូនតូច ឬមានផ្ទៃពោះសូមទៅពិនិត្យផ្ទៃពោះនៅមន្ទីរពេទ្យជំនាញយ៉ាងតិចឱ្យបាន ៤ដង ហើយត្រូវសម្រាលកូននៅមណ្ឌលសុខភាព ហើយបើបងប្អូនមានជំងឺសូមប្រញាប់ទៅកាន់មន្ទីរពេទ្យឬមណ្ឌលសុខភាពនៅជិតបំផុតឱ្យបានទាន់ពេលវេលា កុំបង្អង់យូរដែលនាំគ្រោះថ្នាក់ដល់អាយុជីវិត។

ឯកឧត្តមប្រធាន បានក្រើនរំលឹកដល់ប្រជាពលរដ្ឋសូមយកចិត្តទុកដាក់អំពីសុវត្ថិភាពក្នុងការធ្វើដំណើរលើដងផ្លូវជៀសវាងមានគ្រោះថ្នាក់ចរាចរណ៍ ព្រោះថាសម័យកាលមុនមានបងប្អូនយើងជាច្រើនបានរងគ្រោះធ្លាក់ខ្លួនពិការដោយសារសង្គា្រម តែបច្ចុប្បន្ននេះយើងរស់នៅក្រោមដំបូលនៃសុខសន្តិភាព យើងក៏មិនត្រូវបណ្តោយខ្លួនយើង ឱ្យក្លាយទៅជាជនពិការដោយសារតែគ្រោះថ្នាក់ចរាចរណ៍នោះដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមប្រធាន បានបញ្ជាក់ថាបងប្អូនរស់នៅក្នុងប្រទេសមានសន្តិភាពហើយ ត្រូវខិតខំកសាងសុភមង្គលគ្រួសារដោយមិនត្រូវប្រើអំពើហិង្សាក្នុងគ្រួសារ និងសូមជៀសវាងការប្រព្រឹត្តទង្វើគ្រប់បែបយ៉ាងដែលនាំឱ្យការកើតមានអំពើហិង្សាក្នុងគ្រួសារ។ បន្ថែមពីនេះ សូមប្រជាពលរដ្ឋនាំគ្នាទៅទទួលយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ តាមកាលកំណត់ឱ្យបានគ្រប់ៗគ្នាបើទោះបីជាប្រទេសយើង បានឆ្លងផុត ពីគ្រោះថ្នាក់នៃជំងឺនេះក៏ដោយ តែពិភពលោកទាំងមូលមិនទាន់លុបបំបាត់ជំងឺនេះទាំងស្រុងនោះឡើយ ដូច្នេះត្រូវនាំគ្នាការពារ ទើបប្រសើរ។

ជាកិច្ចឆ្លើយតប ប្រជាពលរដ្ឋទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ តែងតែបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋដោយគ្មានការរើសអើងអ្វីឡើយ។

សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបានអំណោយរួមមាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស,ទឹកត្រី១យួ,ទឹកស៊ីអ៉ីវ១យួរទឹកបរិសុទ្ធ១កេសនិង ត្រីខ ១០កំប៉ុង, ផងដែរ។

ក្នុងដំណើរបេសកកម្មចែកអំណោយមនុស្សធម៌នេះដែរ គណៈប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានអញ្ជើញបូជាទៀនធូបផ្កាភ្ញីថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យទានប្រគេន វត្តភ្នំរៃ ឃុំតាតោក ស្រុកសំឡូតរួមមាន អង្ករ ២០០គីឡូក្រាម, មី ៥កេស, ត្រី៥កេសទឹកត្រី៥យួ, ទឹកស៉ីអ៉ីវ៥យួរ,ទឹកសុទ្ធ ១០កេសនិងថវិកាមួយចំនួនផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here