ធ្លាប់ដឹងអត់ ថាហេតុអ្វីតាមបណ្តាយផ្លូវចេញពីភ្នំពេញទៅខេត្ត តម្រូវឱ្យមានបង្គោលគីឡូម៉ែត្រ

0
4

ភ្នំពេញ​៖​ ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ឲ្យដឹងថា បង្គោលគីឡូម៉ែត្រ (សម្រាប់ចន្លោះ ១គ.ម) ត្រូវបានដាក់ក្នុងចន្លោះ១គីឡូម៉ែត្រមួយបង្គោល សម្រាប់ផ្តល់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវ អំពីចម្ងាយផ្លូវទៅតំបន់សំខាន់ៗខាងមុខ។

ក្រសួងបន្តថា ចំណុចលេខ១៖ លេខ 299 ដែលមានបញ្ជាក់នៅលើផ្ទៃក្រហមនេះ មានន័យថាជាបង្គោលគីឡូម៉ែត្រទី 299 ឬបានចម្ងាយប្រវែង 299 គីឡូម៉ែត្រ ដោយរាប់ពីចំណុចចាប់ផ្តើមចេញរាជធានីភ្នំពេញ (ទីតាំងវត្តភ្នំ)។

ចំណែកចំណុចលេខ២៖ លេខ 5 ដែលមានបញ្ជាក់ក្នុងទ្រង់ទ្រាយរាងដូចនេះ គឺប្រើប្រាស់សម្រាប់កំណត់ប្រភេទផ្លូវជាតិ ដែលនេះមានន័យថា បង្គោលសញ្ញានេះស្ថិតលើផ្លូវជាតិលេខ5។

ដោយឡែកចំណុចលេខ៣៖ កកោះ (Kor Koh) 50km ដែលមានបញ្ជាក់នៅលើផ្ទៃពណ៌-ស នេះ បានន័យថានៅចម្ងាយ 50km ទៀតអ្នកនឹងធ្វើដំណើរទៅដល់ឃុំកកោះ ក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ជាមួយគ្នានោះ ក្រសួងសាធារណការ ក៏បានអំពាវនាវប្រជាពលរដ្ឋគ្រប់រូបចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ពិសេសត្រូវមានការអធ្យាស្រ័យខ្ពស់រវាងគ្នា និងគ្នា ដើម្បីឱ្យការធ្វើដំណើររបស់បងប្អូន ទទួលបានភាពងាយស្រួល និងមានសុខសុវត្ថិភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here