បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំក្នុងការត្រៀមរៀបចំនូវការដង្ហែពានរង្វាន៎ជ័យលាភី ចំនួនពីរដែលខេត្តបាត់ដំបង ទទូលបានពីសម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២៣ ក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រារព្ធពិធីអបអរសាទរ ទិវាជាតិទីក្រុងស្អាតលើកទី១១។
ដោយក្នុងនោះ ខេត្តបាត់ដំបងទទួលបាន៖ ជ័យលាភីទីក្រុងស្អាតផ្ការំដួល៣ទង សុពលភាព (ឆ្នាំ២០២២–២០២៥) និងជ័យលាភីទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២២។
ពិធីដង្ហែពានរង្វាន់នេះនិងប្រព្រឹត្តទៅបរិវេណខាងមុខអគារសាលាខេត្តចាស់ (អគារសារមន្ទីរ)នាព្រឹកថ្ងៃទី៣ខែមីនាឆ្នាំ២០២៣នេះដោយមានការចូលរួមពីថ្នាក់ដឹកនាំក្នុងខេត្ត បណ្តាស្ថាប័នមន្ទីរ អង្គភាព កងកម្លាំង មន្ត្រីរាជការស៊ីវិលជុំវិញខេត្ត អាជ្ញាធរក្រុង–ស្រុក ឃុំសង្កាត់ លោកគ្រូ–អ្នកគ្រូសិស្សានុសិស្ស និង ក្រុមយុវជនយុវនារីកាកបាទក្រហមកម្ពុជាខេត្តកាយរិទ្ធិ សសយក និងប្រជាពលរដ្ឋជិត ២០០០នាក់៕