រតនគិរី៖ សមត្ថកិច្ចនៃស្នងការខេត្តរតនគីរីបានកំពុងស្វែងរកក្រុមជនល្មើស ដែលជួលត្រាក់ទ័រលួចឈួសឆាយដីពលរដ្ឋនៅស្រុកបរកែវ ។
ការស្រាវជ្រាវនេះបានធ្វើឡើងដោយ យោងតាមពាក្យបណ្តឹងសុំអន្តរាគមន៍របស់ជនរងគ្រោះចំនួន១០នាក់ បានដាក់ចូលទៅកាន់ស្នងការខេត្តនាពេលថ្មីនេះ ខណៈដែលមានជនសង្ស័យបានជួលត្រាក់ទ័រចូលមកឈួសឆាយដីជិត១ហិកតា ដែលជាកម្មសិទ្ធិរបស់ពួកគាត់មានដីការក្សាការហើយ។
ចៅក្រមសាលាដំបូងខេត្តរតនគីរីកាលពីពេលកន្លងទៅនេះបានចុះអនុវត្តដោយគោរពតាមសាលដីការបស់សាលាឧទ្ធរណ៍លើទំហំដីទំហំសរុបជាង៣០ហិកតាដោយព្រះរាជអាជ្ជារងនិងចៅក្រមសាលាដំបូងរតនគីរីដីមានទីតាំងស្ថិតនៅទីតាំងផ្សេងៗគ្នា ។តែជនល្មើសបានឈួសចូលជាង១ហិកតាស្ថិតភូមិតូយ ឃុំ ទីងចាក់ ស្រុកបរកែវ ខេត្តរតនគីរី។
ជនរងគ្រោះជាម្ចាស់ដីចំនួន១០នាក់តំណាងឲ្យ៣០គ្រួសារដែល សាលដីកាសាលាឧទ្ធរណ៍បានលើកឡើងថាមានក្រុមហ៊ុនឯកជនចំនួនពីរបានមកវិនិយោគលើដំណាំកៅស៊ូនៅក្នុងស្រុកបរកែវនិងស្រុកអូរជុំក្នុងខេត្តរតនគីរីនិងបានធ្វើឲ្យបំះពាល់ដល់ដីប្រជាពលរដ្ឋចំនួន៣០គ្រួសារនេះ។ហើយសាលាឧទ្ទរណ៍បានចេញសាលាដីកាហាមឃាត់ធ្វើសកម្មភាពលើកដីនេះ។
លោកស្មៀន ឃុំទីងចក់ ឈ្មោះ ធី បានឲ្យដឹងនៅថ្ងៃទី៦ខែមីនា ឆ្នាំ២០២៣នេះថា មេឃុំជាអ្នកឲ្យគាត់ដាក់ត្រាក់ទ័រចូលឈួសពិតមែន។តែការជួលត្រាក់ទ័រឈួសជាបញ្ជារបស់លោកមេឃុំទីងចាក់ឲ្យឈួសយកជួលឲ្យទៅប្រជាពលរដ្ឋ។
លោកស្មៀនឃុំបានបញ្ជាក់ថាគាត់មិនបានដឹងថានេះដីនេះមានទំនាស់ប្តឹងផ្តល់គ្នានោះទេហើយពេលនេះទើបគាត់ដឹងនឹងឈប់ឈួសឆាយបន្តទៀតហើយ។លោកបញ្ជាក់ថានៅពេលទទួលដំណឹងថាដីខាងមានដីការក្សាការពារលោកមិនបន្តឈួសឆាយទៀតទេ។
ទោះបីយ៉ាងណាអ្នកសារព័ត៌មានមិនអាចសុំការពន្យល់ពីលោកមេឃុំទីងចាក់ ស្រុកបរកែវបាននៅឡើយទេជុំវិញការឈួលត្រាក់ទ័រចូលមកឈួសយកដីចំការកៅស៊ូពលរដ្ឋអស់ជិត១ហិកតាទាំងថ្ងៃ។
សូមជម្រាបថាកាលពីថ្ងៃទី១៣ខែមិថុនា ឆ្នាំ២០១៣លោក ឡុច ឡៅ ចៅក្រមសាលាដំបូងខេត្តរតនគីរីនិងលោក រស់ សារាំ បានចុះអនុវត្តដីកាសម្រេច លេខៈ០៥ក្រប/ដកសចុះថ្ងៃទី២៩ ខែមិនាឆ្នាំ២០១៣របស់សាលាឧទ្ធណ៍ ដោយមានការចូលរួមពីភាគីជនរងគ្រោះតំណាងដោយលោក លុនស៊ីណាតម្ខាស់ ចំការកៅស៊ូនិងតំណាងចំការកៅស៊ូស្រុកបរកែវ៕