ភ្នំពេញ៖ គណៈកម្មាធិការ ជាតិ ប្រយុទ្ធប្រឆាំង ផលិតផល ក្លែងក្លាយ ( គ . ប . ផ . ក .) នៃ ក្រសួងមហាផ្ទៃ នាថ្ងៃទី៥ វិច្ឆិកា ខាងមុខនេះ នឹងដុត កម្ទេច ចោល នូវ ឱសថ និង ផលិត ផល ក្លែងក្លាយ ជាង ៥០០តោន នៅ ទីលាន ចាក់សំរាម ខណ្ឌដង្កោ រាជធានី ភ្នំពេញ បន្ទាប់ពី ធ្វើការ រឹបអូស បាន ពី ឈ្មួញ ទុច្ចរិត ជា បន្តបន្ទាប់ នោះ។
យោងតាម សេចក្តីប្រកាស ព័ត៌មាន របស់ គ . ប . ផ . ក . នៅ ថ្ងៃទី ៣ វិច្ឆិកានេះ បាន ឲ្យ ដឹងថា លោក កើត រិ ទ្ធ រដ្ឋមន្ត្រី ក្រសួង យុត្តិធម៌ នឹង អញ្ជើញ ជា អធិបតីភាព ក្នុង ពិធី កម្ទេច ឱសថ ខុសច្បាប់ ចំនួន ៧.៧ តោន និង ផលិតផល ក្លែងក្លាយ ទូទៅ ចំនួន ៥៣៣ តោន ដោយ សរុប ទាំងអស់ គឺ ចំនួន ៥៤០.៧ តោន ដែល កងកម្លាំង សមត្ថកិច្ច ចម្រុះ នៃ គណៈកម្មាធិការ បាន បង្ក្រាប និង រឹបអូស បាន នាពេល កន្លងមក នោះ។
ពិធី នេះ នឹង មាន ការអញ្ជើញ ពី សំណាក់ ថ្នាក់ដឹកនាំ តំណាង ក្រសួង ស្ថាប័ន ពាក់ព័ន្ធ អង្គទូត នានា អាជ្ញាធរ ដែនដី មន្ត្រីរាជការ និង វិស័យ ឯកជន ជាច្រើនរូប ហើយ ការ កម្ទេចចោល ឱសថ ខុសច្បាប់ និង ផលិតផល ក្លែងក្លាយ ទូទៅ ត្រូវអនុវត្ត តាម ការ បង្គាប់ របស់ តុលាការ ហើយនឹង ធ្វើឡើង នា ថ្ងៃ ព្រហស្បតិ៍ ទី ៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ នេះ នៅ បរិវេណ ទីលាន ចាក់សំរាមដង្កោ ស្ថិតនៅ សង្កាត់ ដង្កោ ខណ្ឌដង្កោ រាជធានី ភ្នំពេញ៕













