សមាគមមិត្តយើងផ្តល់សេវាកាត់សក់ដល់សិស្សនិស្សិត លោកគ្រូ អ្នកគ្រូ ជាង៥០០នាក់ មិនគិតថ្លៃ

0
12

ភ្នំពេញ៖ បន្ទាប់ពីផ្តល់សេវាកាត់សក់ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត់ចំនួន៥លើកនិងសរុបជាង៧ពាន់នាក់មកសមាគមមិត្តយើង រួមគ្នាជាមួយវិទ្យា ស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជា ជីវៈ(NTTI)បានកាត់សក់ ជូនដល់សិស្សនិស្សិត លោកគ្រូ អ្នកគ្រូជាង៥០០នាក់ ដោយមិនគិតថ្លៃ និងផ្តល់សម្ភារៈមួយចំនួនដែលបានកាត់កស់រួច។

លោក ឡា វិបុល អនុប្រធានសមាគមមិត្តយើង បានលើកឡើងថាក្នុងកម្មវិធីសក់និងសម្រស់ នាថ្ងៃទី៧ខែ មីនា នាវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ(NTTI) ថាៈ នេះជាលើកទី៥ហើយ ដែលសមាគមមិត្តយើង រៀបចំកម្មវិធីសក់ និងសម្រស់របស់មិត្តយើងនេះឡើង។

លោកបន្ត ថាការរៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណង ដើម្បីជួយដល់បងប្អូន ដែលមានជីវភាព ខ្វះខាត និងកម្មករ និយោជិត នៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ដែលពុំមានឱកាស ឬជួបការក៏ដូចជាសិស្សនិស្សិត លោកគ្រូអ្នកគ្រូអោយទទួលបានសក់ស្អាតជាដើម។ កម្មវិធីមួយនេះ គឺជាការឆ្លើយតបទៅនឹងចក្ខុវិស័យវែងឆ្ងាយរបស់សមាគមមិត្តយើង ក្នុងការជួយលើកកម្ពស់កម្រិតជីវភាពរស់នៅ និងបង្កើន ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រ សើរឡើង ដែលស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកបានឲ្យដឹងទៀតថា ថ្ងៃនេះមានការចូលរួមពីសំណាក់ម្ចាស់ហាងសាឡន និងហាងកាត់សក់ ក៏ដូចជាជាងសក់ជាង៦០នាក់តំណាងក្រុមហ៊ុនដៃគូសហការ របស់សមាគមមិត្តយើង និងក្រុមយុវជនស្ម័គ្រចិត្តមិត្តយើង ក្នុងការផ្តល់នូវសេវាកម្មកាត់ សក់ជូនដល់សិស្សនិស្សិតដែលកំពុងបង្រៀន និងរៀននៅវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

លោកបន្តថា សមាគមមិត្តយើងមានកម្មវិធីសប្បុរសធម៌ជាច្រើន ក្នុងការជួយដល់អ្នកដែលមានជីវភាពខ្វះខាត។ កម្មវិធី៥លើកកន្លងទៅនេះ យើងបានផ្តល់ជូនសេវាកាត់សក់ ដល់បងប្អូន ដែលមានជីវភាពខ្វះខាតជាង ២ពាន់នាក់រួចមកហើយ ជាមួយគ្នាននេះកន្លងមកយើងមិនត្រឹម តែផ្តល់ការកាត់សក់ ដល់ពួកគាត់ប៉ុណ្ណោះទេ តែយើងក៏មានកញ្ចប់ជំនួយ មានដូចជា អង្ករ និងសម្ភារៈមួយចំនួន ជូនដល់ពួកគាត់ ក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ។

សូមជម្រាបថាបន្ទាប់ពីផ្តល់សេវាកម្មកាត់សក់រួចរាល់ សមាគមមិត្តយើងក៏មាន ការផ្តល់ជូនកាដូរជាអាវយឺតមិត្តយើងម្នាក់១, ថ្នាំដុះធ្មេញ និងច្រាស់ដុះធ្មេញក្រោមការឧបត្ថមពីក្រុមហ៊ុន CCធម្មជាតិចំនួនម្នាក់មួយប្រអប់ដល់អ្នកដែលបានកាត់សក់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here