បាត់ដំបង៖ នៅព្រឹកថ្ងៃទី០៧ ខែមីនាឆ្នាំ២០២៣ ឯកឧត្តម ព្រួញ រិទ្ធថា ទីប្រឹក្សាសម្តេចក្រឡាហោម និងជាប្រធានក្រុមការងារចលនាអ្នកបើកបររថយន្ត ម៉ូតូឌុប ម៉ូតូកង់បី ផាសអាប់ បានជួបសំណេះសំណាលជាមួយបងប្អូន ទាំង៧ គោលដៅ ក្នុងក្រុងបាត់ដំបង។
ក្នុងកិច្ចប្រជុំពិភាក្សាការងារ ជាមួយសមាសភាពក្រុមការងារម៉ូតូកង់បីនិងម៉ូតូឌុបទាំង០៧គោលដៅ ក្នុងក្រុងបាត់ដំបងគឺដេីម្បីស្វែងយល់ពីជីវភាពរស់នៅប្រចាំថ្ងៃ និងការលំបាករបស់បងប្អូនក្រុមម៉ូតូកង់បីនិងម៉ូតូឌុប ដើម្បីរិះរកនូវដំណោះស្រាយសមស្របដើម្បីឆ្លើយតបបញ្ហាប្រឈមនានា ដែលពួកគាត់កំពុងជួបបញ្ហា និងជួយពួកគាត់តាមលទ្ធភាពសមស្របបានទាន់ពេលវេលា។
ទន្ទឹមនោះផងដែរ ឯកឧត្តម ក៏បានណែនាំអោយបងប្អូនទាំងនោះ រៀបចំចងក្រង ជាក្រុមដេីម្បីងាយស្រួលផ្តល់ព័ត៌មាន និងរកលទ្ធភាពបានជួយគ្នាទៅវិញទៅមក ជាពិសេសគឺបងប្អូនដែលខ្វះលទ្ធភាពត្រូវរាយការណ៍បន្ទាន់ជូនមកក្រុមការងារដេីម្បីដោះស្រាយតាមស្ថានភាពជាក់ស្តែង។
ក្នុងកិច្ចប្រជុំនេះឯកឧត្ដម ព្រួញ រិទ្ធថា ប្រធានក្រុមចលនាអ្នកបេីកបររថយន្ត ម៉ូតូកង់បី ម៉ូតូឌុប និងកម្មករ បានឧបត្ថម្ភថវិកាជូនបងប្អូនប្រធានក្រុមទាំង៧ ក្នុងម្នាក់ៗទទួលបាន នូវ ថវិកាចំនួន ៥០ ០០០ រៀលផងដែរ៕