ឯកឧត្តម សុខ លូ ទទួលជួបពិភាក្សាការងារ ជាមួយលោកស្រីបណ្ឌិតសូវណ្ណា ហ្កោនឡែត នាយិកាអង្គការសម្ព័ន្ធមិត្តសត្វព្រៃ

0
4

បាត់ដំបង៖ នៅព្រឹកថ្ងៃទី៧ខែមីនាឆ្នាំ២០២៣នេះ ឯកឧត្តមសុខ លូ អភិបាលខេត្តបាត់ដំបង បានទទួលជួបពិភាក្សាការងារ ជាមួយលោកស្រីបណ្ឌិតសូវណ្ណា.ហ្កោនឡែត (Dr.Suwanna Guantlett)នាយិកាអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(WildlifeAlliance)នៅសាលាខេត្តបាត់ដំបងដើម្បីស្តាប់របាយការណ៍អំពីវឌ្ឍនភាពនៃការងារការការពារនិងអភិរក្សដែនជម្រកសត្វព្រៃភ្នំសំកុសភូមិសាស្ត្រស្រុកសំឡូត កន្លងមក តាមរយៈនៃ គម្រោងរេដបូកសំកុស។

គម្រោងចម្បងរបស់គម្រោងរេដបូកសំកុសគឺ ដើម្បីចូលរួមចំណែកដល់ការកាត់បន្ថយបម្រែបម្រួល អាកាសធាតុសកល តាមរយៈការគាំទ្រដល់និរន្តរភាព នៃ ការគ្រប់គ្រងដែនជម្រកសត្វព្រៃ និងការលើកកម្ពស់ជីវភាពសហគមន៍ដែលរស់នៅក្នុងនិងជាប់នឹងតំបន់គម្រោងក៏ដូចជាចូលរួមក្នុងការកាត់បន្ថយនូវសកម្មភាពកាប់រានព្រៃខុសច្បាប់ ការបរបាញ់ និង ជួញដូរសត្វព្រៃ ក្នុងតំបន់ការពារធម្មជាតិ និងអត្ថប្រយោជន៍ផ្សេងជាច្រើនទៀតផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here