ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនិងភាគីនិយោជកត្រៀមបើកប្រាក់ឧបត្ថម្ភជូនកម្មនិយោជិតដែលត្រូវបានរោងចក្រព្យួរកិច្ចសន្យាការងារចាប់ពីខែមេសាឆ្នាំ២០២៣តទៅដោយរាជរដ្ឋាភិបាលផ្តល់៤០ដុល្លារ និងនិយោជក៣០ដុល្លារ។
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើក កិច្ចប្រជុំជាមួយតំណាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងសមាគមនិយោជក ដែល ពាក់ព័ន្ធនឹងវិស័យ កាត់ដេរ សម្លៀកបំពាក់ ផលិតស្បែកជើង និងសំភារៈធ្វើដំណើរ និងកាបូប ដើម្បីពិភាក្ស គ្នាក្នុងការសហ ការរៀបចំ ការបើកផ្តល់ប្រាក់ ឧបត្ថម្ភជូនកម្មករនិ យោជិតដែលត្រូ វបានរោងចក្រព្យួរកិច្ចសន្យា ការងារក្នុងអំឡុងពេលវិបត្តិសេដ្ឋកិច្ចជាសកល។
កិច្ចប្រជុំធ្វើឡើងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣នៅទីស្តីការក្រសួងការងារ ។
ឯកឧត្តមអ៊ិត សំហេងរដ្ឋមន្ត្រីក្រសួងការងារបានដឹកនាំកិច្ចប្រជុំដោយកិច្ចប្រជុំបានលើក បង្ហាញនិន្នាការនៃការធ្លាក់ចុះការបញ្ជាទិញដោយសារកត្តា នៃការចាប់ផ្តើមនូវវិបត្តិសេដ្ឋកិច្ចសកល បង្កមកពីបញ្ហាសង្រ្គាមរុស្សី អ៊ុយក្រែន បន្ថែមទៅលើផលប៉ះពាល់ កន្លងមកពីវិបត្តិជំងឺកូវីដ–១៩ ផងនោះ។ ស្ថានភាពនៃការព្យួរកិច្ចសន្យាការងារបាននឹងកំពុងបន្តកើនឡើង ហើយស្ថិតក្នុងស្ថាន ភាពមួយមិនប្រាកដប្រជា ដែលអាចនឹងវិលទៅប្រក្រតីភាពនៅពេលណានោះឡើយ បន្ថែមពីនេះការចំណាយផ្សេងៗក៏មិនទាន់អាចកាត់បន្ថយបានសម្រាប់ការផលិត និងការនាំចេញ។
តំណាងវិស័យឯកជន បានថ្លែងអំណរគុណចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលតែងតែផ្តល់នូវការគិតគូខ្ពស់ជួយសម្រួលដល់វិស័យឯកជន ដើម្បីអាចរក្សាលំនឹ ងអាជីវកម្មផលិតកម្មរបស់ខ្លួន ហើយជួយដល់បងប្អូនកម្មករនិយោជិតអាចរក្សាការងាររបស់ខ្លួននិងប្រាក់ចំណូលដោះស្រាយជីវភាពក្នុងពេលគ្រាមានវិបត្តិកើតឡើង។
បន្ទាប់ពីខាងតំណាងភាគីពាក់ព័ន្ធ លើកឡើងពីស្ថានភាព បញ្ហាប្រឈម និងដំណោះស្រាយ រួចមក ឯកឧត្តមបណ្ឌិត អ៉ិត សំហេងបានទទួលយកនូវសំណូមពរដែ លខាងវិស័យឯកជនជួបប្រទះការលំបាក ដើម្បីពិភាក្សាដោះស្រាយជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ។
ឯកឧត្តមរដ្ឋមន្រ្តីបានសំដែងនូវការអរគុណចំពោះវិស័យឯកជន ជាពិសេសដៃគូស មាគមនិយោជក ដែលបានផ្តល់កិច្ចសហការយ៉ាងល្អ ក្នុងអំឡុងពេលអនុវត្តនូវកញ្ចប់ វិធាន ការរបស់រដ្ឋាភិបាល ១០ជុំកន្លងមក ក្នុងពេលមានវិបត្តិជំងឺកូវីដ–១៩។
កិច្ចប្រជុំក៏បានឯកភាពគ្នាលើសេណារីយ៉ូនៃការអនុវត្តនូវកិច្ចអន្តរាគមន៍ជួយផ្តល់សាច់ប្រាក់ដល់កម្មករ កម្មការិនី ដែលត្រូវព្យួរការងារចាប់ពីខែមេសា ឆ្នាំ២០២៣តទៅ ដោយអ នុវត្តដូចដែលក្រសួង បានផ្តល់ជូនក្នុងអំឡុងវិបត្តិជំងឺកូវីដ–១៩ ដើម្បីសម្រួលដល់ជីវភាពរស់ នៅរបស់បងប្អូនកម្មករនិយោជិតរបស់យើង។អំឡុងពេលដែលរោងចក្របានព្យួរកិច្ចសន្យាការងារនេះ ដោយរាជរដ្ឋាភិបាលនឹងចូលរួមឧបត្ថម្ភជាទឹកប្រាក់ចំនួន៤០ដុល្លារ និងខាងរោងចក្រឧ បត្ថម្ភចំនួន៣០ដុល្លារ។
នៅព្រឹកថ្ងៃទី៧មីនាឆ្នាំ២០២៣សម្តេចតេជោ នាយករដ្ឋមន្ត្រីបានមានប្រសា សន៍បញ្ជាក់ថា កាលពីថ្ងៃទី៦ ខែមីនា សម្ដេចបានចុះហត្ថលេខា ទៅលើការផ្ដល់ប្រាក់ ឧបត្ថម្ភដល់កម្មករកម្មការិនី ដែលរោងចក្រ របស់ខ្លួនត្រូវបានព្យួរការងារអំឡុងពេល វិបត្តិកូវីដ១៩។
សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ទៀតថា ចំពោះស្ថានភាពដែ លរោងចក្រត្រូវបានព្យួរ ដែលក្នុងនោះកម្មករប្រមាណ៣២០០០ នាក់ ក្នុងនោះមានស្រ្ដី ២៦០០០ នាក់ នឹង ទទួលបានប្រាក់ឧបត្ថម្ភដូចអំឡុងសម័យកាលកូវីដ–១៩ដែរ៕