ឯកឧត្តម អ៊ុយ សុធាវី៖ ការដាក់ដំណើរការសាខាធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បង្ហាញពីភាពរីកចម្រើននៃវិស័យហិរញ្ញវត្ថុនិងធនាគារ ក្នុងខេត្តបាត់ដំបង

0
4

បាត់ដំបង៖ ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្ត និងជាតំណាងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានលើកឡើងថា ការដាក់ឲ្យដំណើរការនូវសាខាធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មនៅថ្ងៃនេះ បានបង្ហាញពីភាពរីកចម្រើននៃវិស័យហិរញ្ញវត្ថុនិងធនាគារ ក្នុងខេត្តបាត់ដំបងដែលបាននិងកំពុងប្រតិបត្តិការយ៉ាងច្រើនដើម្បីពង្រីកនូវទំហំ និងវិសាលភាពកិច្ចប្រតិបត្តិការធនាគាររបស់ខ្លួនតាមរយៈ​ការបើកសាខា​និងដាក់ឲ្យដំណើរការដើម្បីបម្រើ​​​ដល់អតិថិជនទូទៅ។

ឯកឧត្តម អ៊ុយ សុធាវី បន្តថា ក្នុងន័យនេះការបើកឲ្យដំណើរការជាផ្លូវការធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មARDBសាខាខេត្តបាត់ដំបងនាពេលនេះ គឺពិតជាបាន​រួម​ចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងផ្តល់សេវាធនាគារកាន់តែមានភាព​ងាយ​ស្រួលបន្ថែម​ទៀតជូនដលអតិថិជនទូទៅក្នុងខេត្ត។

ឯកឧត្តមបន្ថែមថា ជាពិសេស​​ បងប្អូន​ប្រជា​កសិករ ក្នុងសហគមន៍កសិកម្ម ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និង​ ម្ចាស់សហគ្រាស​នានាផ្សេងទៀត​ដែលកំពុងតែប្រកបផលរបរ​ នៅក្នុង​វិស័យ​កសិកម្ម និងកសិ-ឧស្សាហកម្មនៅក្នុងខេត្តនេះនិងទទួលបានអត្ថប្រយោជន៍ជាច្រើន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here