បាត់ដំបង៖ នៅព្រឹកថ្ងៃថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញដឹកនាំមន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត និងសប្បុរសជនបានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខកងកម្លាំងដែលឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា–ថៃ ក្នុងភូមិសាស្រ្ត ស្រុករតនមណ្ឌល និងស្រុកសំឡូតខេត្តបាត់ដំបង។
ដែលក្នុងនោះរួមមាន៖– កងពលតូចថ្មើរជើងលេខ៥២ ស្រុករតនមណ្ឌល– វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣១០ ស្រុកសំឡូត–កងការពារព្រំដែនលេខ ៥០២ ស្រុកសំឡូត–វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨២៣ ស្រុកសំឡូត។
ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ ក៏បាននាំយកអំណោយ របស់រដ្ឋបាលខេត្តបាត់ដំបង មួយចំនួនដូចជា–ភេសជ្ជៈចំនួន៣០កេស–ទឹកសុទ្ធ៥០កេស–នំអន្សមជ្រូក១ស្លឹក –សាច់ជ្រូកស្រស់ ៦០គីឡូក្រាម–បន្លែស្រស់៥០គីឡូក្រាម–ម៉ាស់២០ប្រអប់ –និងថវិកា៦លានរៀលដើម្បីធ្វើការចែកជូនដល់កងកម្លាំងដែលការពារនៅតាមបន្ទាត់ព្រំដែនកម្ពុជា–ថៃ៕