ប្រពៃណាស់! កូរ៉េផ្តល់រថយន្ត គិលានសង្គ្រោះ២គ្រឿងដល់រដ្ឋបាល ខេត្តបាត់ដំបង

0
10

ភ្នំពេញ៖ ទីក្រុងសេជុង នៃសាធារណរដ្ឋកូរ៉ូ ផ្តល់រថយន្ត គិលានសង្គ្រោះចំនួន០២គ្រឿង ជូនដល់រដ្ឋបាលខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការមិត្តភាព។

នៅ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ទីក្រុងសេជុង នៃសាធារណរដ្ឋកូរ៉េ បានរៀបចំពិធីប្រគល់ ទទួល រថយន្តគិលានសង្គ្រោះចំនួន០២គ្រឿងដល់រដ្ឋបាលខេត្តបាត់ដំបង ដែលជាអំណោយរបស់អង្គភាពសង្រ្គោះបន្ទាន់នៃ សាលាក្រុងសេជុង តាមរយៈ លោក ឡុង ឌីម៉ង់ អគ្គរាជទូតកម្ពុជា ប្រចាំសាធាណរដ្ឋកូរ៉េ នៅទីក្រុងសេជុង   សាធារណរដ្ឋកូរ៉េ។ នេះបើយោងតាមរដ្ឋបាលខេត្តបាត់ដំបង។

ក្នុងពិធីប្រគល់ ទទួលនេះ មានការអញ្ជើញចូលរួមពី លោក Lee Choon-hee អភិបាលក្រុងសេជុង និងលោក ឡុង ឌីម៉ង់ អគ្គរាជទូតកម្ពុជា ប្រចាំសាធាណរដ្ឋកូរ៉េ តំណាងឱ្យ រដ្ឋបាលខេត្តបាត់ដំបង ព្រមទាំងមន្រ្តីទូតកម្ពុជា ប្រចាំសាធាណរដ្ឋកូរ៉េ។

កន្លងមក រដ្ឋបាលខេត្តបាត់ដំបង និងទីក្រុងសេជុង បានចុះហត្តលេខាលើលិខិតបញ្ជាក់ពីបំណង( letter of intent) បង្កើតកិច្ចសហប្រតិបត្តិការមិត្តភាពរវាងរដ្ឋបាលខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា ជាមួយទីក្រុងសេជុង នៃសាធារណរដ្ឋកូរ៉េ ។ ខ្ញុំឱកាសនេះផងដែរ ការផ្តល់ជូននេះគឺការចាប់ផ្តើមកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ពិសេសវិស័យកសិកម្ម និងការអភិវឌ្ឍទីក្រុងវៃឆ្លាត ដែលទីក្រុងសេជុង បានផ្ដល់រថយន្ដសង្គ្រោះបន្ទាន់ចំនួនពីរគ្រឿង ដែលបំពាក់បរិក្ខារទំនើបៗ ជូនដល់ខេត្តបាត់ដំបង។

ក្នុងនោះផងដែរ លោក ឡុង ឌីម៉ង់ អគ្គរាជទូតកម្ពុជា ប្រចាំសាធាណរដ្ឋកូរ៉េ បានមានប្រសាសន៍ថា ស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ នឹងខិតខំឲ្យអស់ពីលទ្ធភាពក្នុងការសម្របសម្រួល ជ្រោមជ្រែង និងផ្ដល់នូវកិច្ចសហការ នានាដើម្បីឲ្យកម្ពុជា និងកូរ៉េ និយាយជារួម ខេត្តបាត់ដំបង និង ទីក្រុងសេជុង ជំរុញឱ្យកាន់តែមានភាពស្អិតរមួត ផ្ដល់នូវផលប្រយោជន៍រួមទៅវិញទៅមក៕

LEAVE A REPLY

Please enter your comment!
Please enter your name here