បាត់ដំបង៖ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជា បេក្ខជនឈរឈ្មោះជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃមណ្ឌលខេត្តបាត់ដំបង លំដាប់លេខរៀងទី១ ក្នុងចំណោមបញ្ជីបេក្ខជនផ្លូវការ ទាំង ៨រូប របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ប្រកួតប្រជែងក្នុងការបោះឆ្នោតនៅពេលខាងមុខបានអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ក្នុងឱកាសសន្និបាតគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តដើម្បីធ្វើការផ្សព្វផ្សាយអំពីរបាយការណ៍សភាពការណ៍ទូទៅនិងការងារគណបក្សឆ្នាំ២០២២និងទិសដៅភារកិច្ចឆ្នាំ២០២៣របស៎ គណៈកម្មាធិការគណបក្សខេត្ត និងបង្ហាញនូវបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ សម្រាប់មណ្ឌលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២២ខែមេសាឆ្នាំ២០២៣នេះ ដោយមានថ្នាក់ដឹកនាំសំខាន់ៗសមាសភាពនៃក្រុមការងាររបស់គណបក្សចុះមូលដ្ឋានគ្រប់ថ្នាក់ក្នុងខេត្ត និង សមាជិកសមាជិកាបក្ស ជាង ១ ០០០ នាក់ចូលរួម។
ក្នុងសុន្ទរកថាស្វាគមន៍ និងអំណានរបាយការណ៍សង្ខេបអំសភាពការណ៍ទូទៅ និងការងាររបស់គណបក្សឆ្នាំ២០២២កន្លងទៅនិងទិសដៅភារកិច្ចឆ្នាំ២០២៣របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង និងអានសេចក្តីសំរេច របស់គណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាស្តីពីការតែងតាំងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣មណ្ឌលខេត្តបាត់ដំបងដោយឯកឧត្តម សុខ លូ សមាជិកគណៈកម្មាធិការកណ្តាល និងជា ប្រធានគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង ក្នុងនោះបេក្ខជនពេញសិទ្ធ ចំនួន៨រូបរួមមាន៖
១– សម្តេចក្រឡាហោម ស ខេង, ២– ឯកឧត្តម
ងិន ឃន, ៣– ឯកឧត្តម ឡោក ហ៊ួរ, ៤– ឯកឧត្ត
ម អង្គវង្ស វឌ្ឍនា, ៥– ឯកឧត្តម ឈាង វុន, ៦– ឯកឧត្តម កើត រិទ្ធ, ៧– ឯកឧត្តម សក់ សេដ្ឋា,៨
– ឯកឧត្តម ច័ន្ទ សុផល។ក្នុងនោះក៏បានបង្ហាញបញ្ជីបេក្ខជនបម្រុង ចំនួន៨រូបផងដែរ រួមមាន៖
១– លី គឹមលៀង(ស្រី), ២– ភួ ពុយ(ប្រុស), ៣–
នឹម ថូត (ប្រុស), ៤– សៀង ស៊ុតថង(ប្រុស), ៥
– ញឹក សាគន្ធ(ស្រី), ៦– ខាន់ ម៉ាណេរ(ប្រុស),
៧– កែវ ដាណា(ស្រី), ៨– ខឺយ ស៊ីនឿន(ប្រុស)។
សន្និបាតក៏បានប្តេជ្ញានិងធ្វើការសម្រេចចិត្តយ៉ាងមុតមាំក្នុងការពង្រឹងពង្រីកនូវសមាជិកបក្សរបស់ខ្លួនឲ្យកាន់តែទូលំទូលាយនិងកសាងផែនការយុទ្ធសាស្ត្ររបស់ក្រុមការងារគណបក្សនិងគណៈកម្មាធិការបក្សខេត្ត គឺធ្វើយ៉ាងណាខិតខំរក្សាប្រៀបឈ្នះនិងដើម្បីបន្តពង្រីកប្រៀបឈ្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ខាងមុខយ៉ាងហោចណាស់ដណ្តើម អាសនៈ ឲ្យបាន៧ លើ៨អាសនៈ។
ក្នុងនោះផងដែរ សម្តេចក្រឡាហោម ស ខេង ក៏បានធ្វើការផ្សព្វផ្សាយនិងដាក់ចេញនូវទិសដៅការងាររបស់គណបក្សនិងកិច្ចការសំខាន់ៗមួយចំនួន ដែលត្រូវអនុវត្តចំពោះមុខ និងបានផ្តល់នូវផែនការលម្អិតជាគន្លឹះក្នុងការអនុវត្តជាក់ស្តែង ដើម្បីបម្រើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខទាំងផែនការសកម្មភាពមុនយុទ្ធនាការ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ថ្ងៃបោះឆ្នោតនិងក្រោយថ្ងៃបោះឆ្នោត៕