បាត់ដំបង៖ ឯកឧត្តម ព្រួញ រិទ្ធថា ទីប្រឹក្សាសម្តេចក្រឡាហោម និងជាប្រធានក្រុមការងារចលនាអ្នកបើកបររថយន្ត អ្នកម៉ូតូឌុប កង់បី និងបងប្អូនកម្មករនៃគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបងទាំង៩គោលដៅបានផ្តល់ជូនផ្លាកគណបក្សចំនួន៩ផ្ទាំងផ្លាកប៉ាណូដល់បងប្អូនទាំងនោះ ដើម្បីយកទៅដាក់តាំង នៅតាមមុខផ្ទះរបស់បងប្អូន។
ការផ្តល់ផ្លាកគណបក្សនេះធ្វើឡើងតាមការស្នើសុំពីបងប្អូនជាមេក្រុមចលនាបើកបររថយន្តម៉ូតូឌុប កង់បី និងបងប្អូនកម្មករ ខេត្តបាត់ដំបងដោយបានផ្តល់ជូននូវស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា ចំនួន០៩ស្លាក ដល់ក្រុមការងារចលនាអ្នករត់ម៉ូតូឌុបនិងម៉ូតូកង់បី ដើម្បីបងប្អូនបានយកទៅដាក់តាំងនៅពីមុខគេហដ្ឋានផ្ទាល់របស់ខ្លួន និងនៅតាមគោលដៅទាំង៩ ក្នុងក្រុមការងារ ដើម្បីជាការតបស្នងនូវការដឹងគុណនិងពីការស្រឡាញ់គាំទ្រ និងមានជំនឿជឿជាក់ លើការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលបានសង្គ្រោះប្រទេសជាតិ និងអាយុជីវិតប្រជាជនឲ្យរួចផុត ពីការកាប់សម្លាប់របស់ខ្មែរក្រហម និងបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពយ៉ាងពេញលេញបរិបូរណ៍ ថែមទាំងធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនដោយឥតឈប់ឈរយ៉ាងស្វាហាប់រឹងមាំ៕