លោក អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរ សោកស្តាយកំហុសផ្នែកច្បាប់របស់គណបក្សភ្លើងទៀន ដែលមិនអាចចូលរួមបោះឆ្នោតបាន

0
7

ភ្នំពេញ៖ លោក អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរបានសម្តែងការសោកស្តាយចំពោះគណបក្សភ្លើងទៀនដែលបានធ្វើកំហុសផ្នែកច្បាប់ដែលជាហេតុ ធ្វើឲ្យគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោតសម្រេចបដិសេធចោល ក្នុងការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខ ជនឈរឈ្មោះ សម្រាប់ការចូលរួមបោះឆ្នោតអាណត្តិទី៧នៃរដ្ឋសភា។ 

លោក អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរបានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី២៧ខែឧសភាឆ្នាំ២០២៣ យ៉ាងដូច្នេះថា៖«ទាក់ទងអវត្តមានគណបក្សភ្លើងទៀនពួកយើងខ្ញុំមានការសោកស្តាយ ដោយសារការទ្វេរប្រហែសការ ខ្វះចន្លោះ របស់គណបក្សភ្លើងទៀនដែលធ្វើឲ្យ មានកំហុសផ្លូវច្បាប់ រហូតដល់គណៈកម្មាធិការជាតិសម្រេចលុបចោ លការស្នើសុំចុះបញ្ជី និង ចុះបេក្ខជនឈរបោះឆ្នោតជ្រើសរើងអ្នកតំណាងរាស្ត្រអាណត្តិទី៧នៃរដ្ឋសភានេះ»

លោកបន្តថាគណបក្សភ្លើងទៀនបានធ្វើការខ្វះការទាក់ទងជាមួយ .. ពិសេសនោះ បានធ្វើឲ្យបាត់ឯកសារដើមនៃសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ។ 

លោកគូសបញ្ជាក់ថា៖«យើងខ្ញុំមានការសោកសា្តយ ពិសេសនោះកំហុសថ្នាក់ ដឹកនាំ គណបក្ស ភ្លើងទៀនតែម្តង»

ជាមួយគ្នានោះដែរលោកក៏បានឲ្យដឹងថាសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតស្វែងរកសម្លេងឆ្នោតនៅពេលខាងមុខនេះគណបក្សរបស់លោកបានត្រៀមខ្លួនរួចជាសម្រេចក្នុងការឃោសនាបោះឆ្នោតនៅតាមបណ្តាឃុំ សង្កាត់ ស្រុក ខេត្តចំនួន៧ដែលខ្លួនបានដាក់បេក្ខជ នឈរឈ្មោះបោះឆ្នោត។

បើតាមប្រធានគណបក្សដដែលបានលើកឡើងថាយោងតាមទម្រង់បែបបទ១០០៨ ស្តីពីការដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជី បេក្ខជន ឈរ ឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។ដើម្បីទទួលបានសិទ្ធ ស្របច្បាប់ គ្រប់ គណបក្សនយោបាយនីមួយៗត្រូវបំពេញតាមលក្ខណ្ឌទាំង១០ ដែលគណៈក ម្មកា រជាតិរៀបចំការបោះឆ្នោតតម្រូវ។ ប៉ុន្តែ គណបក្សភ្លើងទៀនមិនបានបំពេញ តាមលក្ខ័ណ្ឌ របស់គណៈកម្មការជាតិរៀបចំការបោះឆ្នោតនោះឡើយ។ គណបក្សឯកភាពជាតិខ្មែរសូមប្រកាសគាំទ្រទាំងស្រុងនូវសេចក្ដីសម្រេចរបស់គណៈកម្មការជាតិរៀបចំការបោះឆ្នោតដែលបដិសេធចោលនូវការចុះបញ្ជីរបស់គណបក្សភ្លើងទៀន។  គណបក្សឯកភាពជាតិខ្មែរយល់ឃើញថា គ្រប់គណបក្សនយោបាយទាំងអស់ មិនថា បក្សតូច បក្សធំត្រូវគោរពតាម គោលការច្បាប់របស់គណៈកម្ម ការជាតិរៀប ចំការបោះ ឆ្នោត។ ប៉ុន្តែផ្ទុយមកវិញគណបក្សភ្លើងទៀនមិនគោរពតាមតម្រូវការ របស់គណៈក ម្មការរៀប ចំការបោះឆ្នោត ហើយថែមទាំងចេញលិខិតប្រមូលផ្តុំសកម្មជន និង ថ្នាក់ដឹកនាំគណ បក្សគ្រប់ ខេត្តក្រុង ដើម្បីត្រៀមតវ៉ា និងបង្កបញ្ហាលើបញ្ហា។

ប្រភពបញ្ជាក់ថា៖«មូលហេតុនេះហើយ គណបក្សឯកភាពជាតិខ្មែរសូមគាំទ្រទាំងស្រុង នូវការសម្រេចចិត្តរបស់គណៈកម្មការជាតិរៀបចំការ បោះឆ្នោត។ និង សូមថ្កោលទោសថ្នាក់ ដឹកនាំគណបក្សភ្លើងទៀនដែលមិនគោរពច្បាប់ ហើយបានត្រៀមយកសកម្មកជន និង អ្នក គាំទ្រមកប្រឈមជាមួយផ្លូវច្បាប់ និង ប្រឈមជាមួយនឹងអាជ្ញាធរដដែលជាដដែល»

សូមជម្រាបថាគ.. និងក្រុមប្រឹក្សាធម្មនុញ្ញាបានបដិសេធគណបក្សភ្លើងទៀនក្នុងការ ចូលរួមបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រអាណត្តិទី៧នៃរដ្ឋសភាដោយសារតែគណបក្សនេះមិនគោរពតាមច្បាប់។ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកាលពីពេលថ្មីៗនេះបានបញ្ជាក់ករណី គណ បក្សភ្លើងទៀននេះមានថ្នាក់ដឹកនាំគណបក្សពិសេសអ្នកនៅក្រៅមានបំណងមិនចង់ឲ្យគណ បក្សនេះចូលរួមបោះឆ្នោតព្រោះខ្លាចចាញ់ឆ្នោត។ ជាងនេះដើម្បីឲ្យបរទេសដែលគាំទ្រគណប ក្សនេះដាក់គំនាបមកលើរដ្ឋាភិបាលកម្ពុជាតែម្តង៕

LEAVE A REPLY

Please enter your comment!
Please enter your name here