ឯកឧត្តម សុខ លូ នាំយកអំណោយមនុស្សធម៍របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនបងប្អូនគ្រួសារម៉ូតូឌុប កម្មករនិង អ្នកសារពត៌មាន ដែលមានជីវភាពខ្វះខាត ចំនួន៥២៣គ្រួសារ ក្នុងក្រុងបាត់ដំបង

0
5

បាត់ដំបង៖ នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣  ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ដ បាត់ដំបង និងសហការី បានសួរ សុខទុក្ខនិង នាំយកអំណោយមនុស្សធម៌ សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនបងប្អូនអ្នករត់ម៉ូតូឌុបដែលក្រីក្រងាយរងគ្រោះបំផុតសរុប ៥២៣គ្រួសារក្នុងក្រុងបាត់ដំបង។ពិធីនេះប្រារព្វធ្វើនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា  ខេត្តបាត់ដំបង

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម សុខ លូ បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងមានការដោះស្រាយបញ្ហាប្រឈមនានា ជូនបងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ពណ៌សម្បុរ ឬនិន្នាការនយោបាយនោះឡើយ ដោយមិនដែលទុកចោលឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់ស្បៀង អាហារនិងមានការដោះស្រាយអ្វីឡើយ ស្របតាមទិសស្លោក «ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» ទៅដល់ជានិច្ច។

ឆ្លៀតក្នុងឱកាសនោះដែល ឯកឧត្តមសុខ លូ  បានថ្លែងអំណរគុណយ៉ាងជ្រាលចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានបរិច្ចាគធនធានថវិកាប្រកបដោយទឹកចិត្តជ្រះថ្លាជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ឧសភា ដើម្បីឱ្យសាខាកាកបាទក្រហមកម្ពុជាខេត្ត អាចចុះបំពេញប្រតិបត្តិការមនុស្សធម៌បានដូចនាពេលនេះ និងជាបន្តបន្ទាប់ទៀត។

ជាមួយគ្នានោះ ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ដ បានក្រើនរំលឹក ដល់ បងប្អូន ប្រជាពលរដ្ឋទាំងអស់ សូមលើកកម្ពស់ការយល់ដឹងអំពីសុវត្តិភាពចរាចណ៍ផ្លូវគោក ចូលថែរក្សាសន្តិភាព ការថែទាំសុខភាព អោយបានល្អរស់នៅត្រូវមានអនាម័យ ជាពិសេសក្នុងស្ថានភាពដែលអាកាសធាតុមានការប្រែប្រួលក្តៅត្រជាក់នេះ អាចនឹងបង្កឱ្យកើតមានជម្ងឺដំកាត់ផ្សេងៗ។

ឯកឧត្តម បានបន្តអំពាវនាវដល់បងប្អូនទាំងអស់សូមបន្តយកចិត្តទុកដាក់ អនុវត្តអោយបានខ្ជាប់ខ្ជួន វិធានសុខាភិបាល និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ផងដែរ ចំពោះគ្រោះមហន្តរាយផ្សេងៗ ដែលអាចកើតមានពិសេសគ្រោះអគ្គិភ័យ អាចបណ្តាលឱ្យបាត់បង់ទ្រព្យសម្បត្តិ និងលំនៅដ្ឋានប្រសិនបើមានការធ្វេសប្រហែសណាមួយកើតឡើងនិងសូមអញ្ជើញទៅបោះឆ្នោតអោយបានគ្រប់ៗគ្នានាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ

អំណោយមនុស្សធម៍ចែកជូន ក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម, មី១កេស ទឹកត្រី ១យួរ, ទឹកស៊ីអ៉ីវ១យួរ  និងថវិកា២ម៉ឺនរៀលផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here