អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសំឡូត ផ្ដល់អំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យ១គ្រួសារ និងគ្រួសារងាយរងគ្រោះ ៤គ្រួសារ នៅឃុំអូរសំរិល

0
7

បាត់ដំបង៖ នៅរសៀលព្រឹកថ្ងៃសុក្រ ទី២៨ ខែ កក្កដា ឆ្នាំ២០២៣ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសំឡូត ដឹកនាំដោយ លោកស្រី ឌី សាម៉េត  អនុប្រធានគណៈកម្មាធិការអនុសាខាស្រុកតំណាង លោក សើ សាម៉េត ប្រធានគណៈកម្មាធិការអនុសាខាស្រុក  និងសហការី បាននាំយកអំណោយមនុស្សធម៌របស់អនុសាខាចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះចំនួន ៥គ្រួសារ ក្នុងនោះគ្រួសាររងគ្រោះដោយអគ្គីភ័យចំនួន១គ្រួសារ និងគ្រួសារក្រីក្រ ចំនួន ៤គ្រួសារ ក្នុងភូមិចម្លងរមាំងលើ ឃុំអូរសំរិល ស្រុកសំឡូត 

 

ក្នុងឱកាសនោះដែរ ក្នុងនាមលោក សើ សាម៉េត លោកស្រី ឌី សាម៉េត  បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករលឹកអាណិតអាសូរក្រៃលែងពីសំណាក់ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្ត ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដាំផ្ញើសាកសួរសុខទុក្ខជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយក្តីនឹករលឹក និងតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ 

 

ជាមួយគ្នានេះ ក្នុងនាមអនុសាខាស្រុក បានធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទាំងរងគ្រោះ ទាំងប្រជាពលរដ្ឋមិនរងគ្រោះ សូមបង្កើននូវការប្រុងប្រយ័ត្នអំពីជំងឺគ្រុនឈាម គ្រុនចាញ់ និងជំងឺគ្រុនឈិក ព្រោះខែនេះជារដូវស្សាហ៍ សូមបងប្អូនមើលនៅជុំវិញផ្ទះចូលរួមកំចាត់ដង្កូវទឹកមូសខ្លា និងធានាថា មិនមានដង្កូវទឹក នៅក្នុងបរិវេណផ្ទះរបស់បងប្អូន តាមរយៈការកម្ទេចចោល និងលុបបំបាត់ចោល នូវរាល់វត្ថុដក់ទឹក ដែលមិនប្រើប្រាស់ ដូចជា សំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ធុង ក្រឡ ពាង អាង ដែលមិនប្រើប្រាស់សំបកដូង និងវត្ថុអាចដក់ទឹកដទៃទៀត ដែលនៅជុំវិញបរិវេនផ្ទះរបស់លោកអ្នក ត្រូវលាងសម្អាតសម្ភារៈ ឬវត្ថុប្រើប្រាស់ផ្សេងៗអោយបានស្អាត និងជាចុងក្រោយនេះ សូមប្អូនទាំងអស់កុំភ្លេច ៣ការពារ និង  កុំ ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា ហើយសូមចូលរួមនាំគ្នាទៅចាក់វ៉ាក់សាំងដូសជំរុញអោយបានគ្រប់ៗគ្នា។

 

អំណោយផ្តល់ជូនគ្រួសាររងគ្រោះដោយអគ្គិភ័យទទួលបាន៖ អង្ករ ២៥គីឡូក្រាមមី១កេសទឹកត្រី ទឹកស៊ីអ៊ីវ១យួរ និងថវិកាចំនួនមួយចំនួន ផងដែរ ។បានផ្តល់ជូនថ វិកាចំនួន១០ម៉ឺនរៀល អង្ក៥០kgç ទឹកស៊ីអ៊ីវ១យួរ ទឹកសុទ្ធ៣យួរ មុង២ និងឃីត១មាន(សាប៊ូម្សៅ២ថង សាប៊ូដុំ ២ដុំ អាកុល២ដបតូច ម៉ាស១ប្រអប់ សារ៉ុង១ ក្រមា១ សំឡីអនាម័យ៤ដុំ និងថ្នាំដុសធ្មេញ ច្រាស់១កំប្លេនិងថវិកាចំនួន ១០ម៉ឺនរៀល ដោយឡែកគ្រួសារក្រីក្រ ចំនួន៤គ្រួសារទទួលបានអង្ក២៥kgមុង១និងឃីត១កញ្ចប់ផងងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here