ភ្នំពេញ៖ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១១:៣៥នាទីមានករណីហិង្សាមិនដឹងមូលហេតុ នៅចំណុចសួនច្បារមាត់ទន្ល ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ផ្សារកណ្តាលទី១ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញខណ្ឌប៉ុស្តិ៍ ចុះស្រាវជ្រាវរហូតដល់ម៉ោង១៧:០០នាទី ក៏បង្រ្កាបបានជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួកចំនួន០៣នាក់ រួមទាំងវត្ថុតាង ដែលលាក់ទុកក្នុងធុងសម្រាមក្បែរកន្លែងកើតហេតុ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ួន សុខពៅ ហៅពៅធំ ភេទប្រុ ជនជាតិខ្មែរ ស្នាក់នៅ និងមុខរបរមិនពិតប្រាកដ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្ដាលទី១ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕