ភ្នំពេញ៖ ស្នងការរាជធានីភ្នំពេញបានឲ្យដឹងថា ជនសង្ស័យចំនួន៨នាក់ ដែលបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ (ចាក់ភ្នាល់មាន់ជល់តាមអនឡាញ និងលេងបៀរ) ត្រូវបានកម្លាំងការិយាល័យចុះបង្ក្រាបឃាត់ខ្លួន។
ការចុះបង្ក្រាបនេះបានធ្វើឡើងកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យចុះបង្ក្រាបករណីបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ (ចាក់ភ្នាល់មាន់ជល់តាមអនឡាញ និងលេងបៀរ) ប្រព្រឹត្តនៅចំណុចផ្ទះគ្មានលេខ ផ្លូវទន្លេសាប ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
វត្ថុតាងចាប់យក: កុំព្យូទ័រ ម៉ាក SOTEC និងឃីបត កុំព្យូទ័រ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងឃាត់ខ្លួនដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕







