គណៈសង្ឃនាយក អំពាវនាវដល់គ្រប់វត្តអារាមទូងស្គរ នៅថ្ងៃទី២០ កញ្ញា ដើម្បីអបអរសាទរ ការដាក់រមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

0
15

ភ្នំពេញ៖ គណ:សង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានចេញលិខិតទូលថ្វាយ ប្រគេនដំណឹងដល់សម្ដេចព្រះសង្ឃ ព្រះរាជាគណ: ព្រះមេគណ ព្រះគ្រូអនុគណ ព្រះចៅអធិការ និងព្រះថេរានុត្ថេរ:គ្រប់ព្រះអង្គ ត្រៀមរៀបចំវាយជួង រគាំង និងទូងស្គរគ្រប់វត្តអារាម មណ្ឌលវិបស្សនា អាស្រម និងសាលាបុណ្យទូទាំងប្រទេសកម្ពុជាឱ្យបានព្រមៗគ្នា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៧:០០នាទីព្រឹក កុំបីអាក់ខានឡើយ ដើម្បីអបអរសាទរទិវាជាប្រវត្តិសាស្ត្រ ដែលគណ:កម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានសម្រេចជាឯកច្ឆ័ន្ទចុះ រមណីយដ្ឋានប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។

LEAVE A REPLY

Please enter your comment!
Please enter your name here