មិនបោះបង់! ទោះមានកូនខ្ចី បេក្ខជនប្រឡងបាក់ឌុបម្នាក់នៅខេត្តសៀមរាប នៅតែមកប្រឡង

0
1

ភ្នំពេញ៖ ប្រភពពីអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី៩ ខែតុលា​ ឆ្នាំ២០២៤បានឲ្យដឹងថា ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ៨ តុលា ២០២៤មានបេក្ខជនម្នាក់ឈ្មោះ គ្រៃ លាង អាយុ ២០ឆ្នាំ បន្ទប់លេខ ១១ លេខតុ២៧៣ បានមកប្រឡងទាំងកូនខ្ចី ក្នុងមណ្ឌលអនុវិទ្យាល័យធ្លកអណ្ដូង ខេត្តសៀមរាប។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៣៧ ០៤០ នាក់ (ស្រី ៧៤ ៨៨២ នាក់) ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៣៩ ៣៥៨ នាក់ (ស្រី ២៣ ៧១៥ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ៩៧ ៦៨២ នាក់ (ស្រី ៥១ ១៦៧ នាក់)។ បេក្ខជនត្រូវបានរៀបចំ ចំនួន២៥នាក់ ក្នុងមួយបន្ទប់ ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី ខេត្ត លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។

មណ្ឌលសំណេរមានចំនួនសរុប ២៣០ មណ្ឌល ត្រូវជា ៥ ៥៣៣ បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន ៧៣ មណ្ឌល ត្រូវជា ១ ៦០២ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៥៧ មណ្ឌល ត្រូវជា ៣ ៩៣១ បន្ទប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here