ជូនដំណឹង! ស្ពានថ្មមួយកន្លែងស្ថិតនៅភូមិកំពុងអំពិល ឃុំបូរីជលសារ ស្រុកបូរីជលសារ ត្រូវបានកាត់ផ្ដាច់ដោយសារទឹកហូរច្រោះ

0
3

ភ្នំពេញ៖ ស្ពានថ្មមួយកន្លែងស្ថិតនៅភូមិកំពុងអំពិល ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ ត្រូវបានកាត់ផ្ដាច់ដោយសារទឹកហូរច្រោះ។ នេះបើយោងតាមហ្វេសប៊ុករបស់រដ្ឋបាលខេត្តតាកែវបញ្ជាក់នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤នេះ។

ប្រភពបានបន្ថែមថា ទោះយ៉ាងណា ជុំវិញបញ្ហានេះ អាជ្ញាធរបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបាននិងកំពុងធ្វើដំណើរឆ្លងកាត់លើកំណាត់ផ្លូវមួយខ្សែនេះ តាមរយៈមធ្យោបាយ រថយន្ត ម៉ូតូ សូមមេត្តាផ្អាកជាបណ្តោះអាសន្ន ដោយប្តូរទៅប្រើប្រាស់លើការធ្វើដំណើរតាមផ្លូវទឹកជំនួសវិញសិន​ ទម្រាំមានការណែនាំពីថ្នាក់ដឹកនាំខេត្ត ឬមន្ត្រីជំនាញពាក់ព័ន្ធ៕

LEAVE A REPLY

Please enter your comment!
Please enter your name here