ភ្នំពេញ៖ មានការបែកធ្លាយរឿងអាជីវករ និងជាអ្នករកស៊ីខាងដីធ្លី ដ៏ល្បីល្បាញ ខាងរកស៊ីលក់ដីខ្យល់ម្នាក់និងដៃគូរជាជនបរទេសបានកំពុងតែធ្វើសកម្មភាពលក់ដីខ្យល់ឲ្យប្រជាពលរដ្ឋ។
តាមពត៌មានបែកធ្លាយពីមន្ត្រីម្នាក់នៅខេត្តកែបបានប្រាប់មកអ្នកសារពត៌មានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថាឈ្មោះ លុយ ដាវុធ ដែលជាអាជីវករ និងជាអ្នករក ស៊ី ខាងដីធ្លី ដ៏ល្បីល្បាញ ខាងរកស៊ីលក់ដីខ្យល់ រួមនឹងដៃគូម្នាក់ជាជនជាតិហូឡង់ មានសញ្ជាតិ ខ្មែរ ឈ្មោះ អូវឺមេតផូលឺស ចូហានណេសចូសេភឺស និងមានគូកនផ្សេងៗទៀតជា ម្ចាស់ក្រុម ហ៊ុនអចលនទ្រព្យដ៏ធំ និងមេធាវី ផង បានធ្វើសកម្មភាពលក់ខ្យល់ និងមានជន រងគ្រោះជា អ្នក វិនិយោគបានត្រូវចាញ់បោកអស់ជាច្រើនលានដុល្លា តែជនរងគ្រោះជាជនជាតិចិន និងខ្មែរ មិន មានលទ្ធភាពប្តឹងជនទាំងនោះ ដោយពួកនេះមានអាងអំណាច អ្នកមានឥទ្ធិពល លោកធំ កាងពី ក្រោយខ្នង។ការឆបោកជាប្រព័ន្ធនេះគឺសង្ស័យអាចមានការពាក់ព័ន្ធមន្រ្តីមួយចំនួនដែលជួយលាក់បាំង និងជួយជោមជ្រែងនៅពិក្រោយផងដែរ។
ថ្មីៗនេះមានពត៌មានមិនច្បាស់ការណ៍ពីអ្នករកស៊ីដីធ្លីដែលធ្លាប់រងគ្រោះបាននិយាយថា ពួកជនខិលខូចទាំងអស់នេះកំពុងរងនូវបណ្តឹងជាច្រើននៅខេត្តកែប និងនៅកំពត ហើយកំ ពុងសំងំលាក់ខ្លួនពីការតាមរកចាប់ខ្លួនពីសមត្ថកិច្ច ក្នុងបទល្មើសឆបោកជាប្រព័ន្ធ ក្នុងការលក់ ដីខ្យល់ ដែលធ្វើឲ្យអ្នកវិនិយោគជនជាតិបរទេសខ្លាចក្រែងរអា មិនហ៊ានមកវិនិយោគ នៅប្រទេសកម្ពុជា។
ជនរងគ្រោះទាំងនោះសំណូមពរថ្នាក់ដឹកនាំ ជាពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួយចាត់វិធានការណ៍ និងវះកាត់ភាពអសកម្មរបស់មន្ត្រីដែលមានការពាក់ព័ន្ធ និងឃុបឃិត ក្នុងការក្លែងឯកសារដីធ្លី រួមគំនិតក្នុងការឆបោកអ្នកវិនិយោគផ្សេងៗ ដែលធ្វើឲ្យ ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះប្រទេស និងស្នើអង្គភាពប្រឆាំងអំពើពុករលួយ ជួយសើបអង្កត និងវះកាត់សាច់ស្អុយ ក្នុងអាណត្តិថ្មីរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងន័យរួមគ្នាជួយជម្រុញការជឿទុកចិត្តពីអ្នកវិនិយោគទុន ដែលសម្តេចប្រឹង ប្រែងទាំងកម្លាំងកាយ ចិត្ត បញ្ញា ក្នុងការគៀងគរឲ្យពួកគេមករកស៊ីនៅខ្មែរយើង។ យ៉ាងណាក្តីសារព័ត៌មានមិនទាន់សុំការបញ្ជាក់ពីសាម៊ីខ្លួនខាងលើបាននោះទេចំពោះករណីនេះ៕