នគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម

0
3

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ទោ ជាវ វិបុល និងលោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញស្រាវជ្រាវបង្ក្រាបជនដៃដល់ពាក់ព័ន្ធករណីឃាតកម្ម។

ជនដៃដល់ត្រូវបានចាប់ខ្លួននៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង២០៖៣០នាទី​ នៅ​ត្រង់ចំណុចស្ថានីយ៍ប្រេង​ឥន្ធនៈ​កាល់តិច​ សង្កាត់ទួលស្វាយព្រៃទី២​ ខណ្ឌ​បឹងកេងកង​ រាជធានី​ភ្នំពេញ​ ដោយកម្លាំងជំនាញនាយកដ្ឋាន ដឹកនាំកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​,​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​តាកែវ​ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។

ជនដៃដល់ឈ្មោះ សាន​ សៅ​​ អាយុ៣០ឆ្នាំ​ មុខរបរ​កសិករ​ ជនជាតិ​ខ្មែរ​ ស្នាក់នៅ​ភូមិ​រវៀង​ ឃុំខ្នុរដំបង​ ស្រុកជេីង​ព្រៃ​ ខេត្ត​កំពង់ចាម​ ពាក់ព័ន្ធករណីឃាតកម្ម​បណ្តាល​ឲ្យ​ស្រី្តម្នាក់មិន​ស្គាល់អត្តសញ្ញាណ អាយុប្រហែល​៥០ឆ្នាំ​ ស្លាប់កាលពីថ្ងៃទី២២ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤​ នៅចំណុចក្រោយ​របង​រោងចក្រ​ ស្កូន​ស៊ូ​ ស្ថិតនៅ​ភូមិ​រវៀង​ ឃុំខ្នុរដំបង​ ស្រុកជេីង​ព្រៃ​ ខេត្ត​កំពង់ចាម។

បច្ចុប្បន្នជនសង្ស័យប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចាត់ការបន្តតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here