អភិបាលខេត្តតាកែវ ស្នើក្រុមហ៊ុនចិនសិក្សាគម្រោងបង្កើតកំពង់ផែនៅខេត្តតាកែវ

0
8

ភ្នំពេញ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានស្នើទៅដល់ក្រុមហ៊ុន Hangxaio Steel Structure របស់ចិន ឱ្យមកបណ្តាក់ទុកវិនិយោគបង្កើតកំពង់ផែនៅលើទឹកដីខេត្តតាកែវ នៅជាប់នឹងគម្រោងព្រែកជីកហ្វូណនតេជោ ដែលមានប្រវែង ៥៧គីឡូម៉ែត្រ និងគម្រោងចិញ្ចឹមសត្វផងដែរ។

ឯកឧត្ដមបានស្នើបែបនេះក្នុងឱកាសដឹកនាំគណៈប្រតិភូ រដ្ឋបាលខេត្ត ធ្វើដំណើរទស្សនកិច្ចនៅក្រុមហ៊ុន Danong Development Group ក្នុងទីក្រុងសៀងហៃប្រទេសចិន រយៈពេល ១សប្ដាហ៍ អំពីគម្រោងវិនិយោគលើវិស័យកសិកម្មទំនើប នៅខេត្តតាកែវ នៅរសៀលថ្ងៃអង្គារ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា គម្រោងការបង្កើតកំពង់ផែ និងគម្រោងចិញ្ចឹមសត្វ គឺជារឿងសមស្របបំផុត ព្រោះនៅខេត្តតាកែវ ជាចំណុចកណ្តាលមួយ រោងចក្រសហគ្រិនយ៉ាងច្រើន ដែលផលិតស្បែកជើងកាបូប។ល។ ហើយផ្ទៃដីសម្រាប់បង្កបង្កើនផលសម្រាប់វិស័យកសិកម្មមានជាង២២ម៉ឺនហិចតាជាផ្ទៃដីសម្រាប់ដាំដុះដំណាំស្រូវ ក្នុងនោះទិន្នផលប្រមូលផលចន្លោះពី៤តោនទៅ៨តោនក្នុងមួយហិចតា ណាមួយយើងផលិតបានហើយ ប៉ុន្តែពុំមានកំពុងផែសម្រាប់ដឹកក៏ជាផលវិបាកមួយផងដែរ ដូច្នោះក្រុមហ៊ុនរបស់ចិន ដែលមានបំណងចង់វិនិយោគបណ្តាក់ទុនបង្កើតកំពុងផែន និងវិស័យកសិកម្មចិញ្ចឹមសត្វនោះ ខេត្តតាកែវជាខេត្តមួយដែលមានសន្តានុពល និងជាខេត្តដែលសាកសមបំផុតសម្រាប់វិនិយោគ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here