ប្រជាពលរដ្ឋ​ខឹងសម្បារ​!! ក្រោយ​រថយន្ត​ជនជាតិ​ចិន​បុក​ម៉ូតូ​អូស​បែក​ផ្កាភ្លើង​ជិត ៥០០​ម៉ែត្រ​មិន​ព្រម​ឈប់​ដោះស្រាយ (​មាន​វី​ដេ​អូ​)

0
184

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​ប្រមាណ ៩​យប់ ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២០ មាន​ហេតុការណ៍​រថយន្ត​មួយ​គ្រឿង​បាន​បើក​បុក ម៉ូតូ​ហើយ​អូស​បែក​ផ្កាភ្លើង​ពេញ​ថ្នល់​នៅ​ចំនុច​ស្តុ​ប​ផ្សារ​ដេប៉ូ សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

ក្នុង​ហេតុការណ៍​នេះ​បង្ក​ឡើង​ដោយ​រថយន្ត​មួយ​គ្រឿង​ម៉ាក MAZDA BT50 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AT-8318 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់ និង​មាន​អ្នក​រួម​ដំណើរ​៣​នាក់​ទៀត បាន​ធ្វើ​ដំណើរ​ចេញពី​ម្ដុំ​ផ្សារ​ទំនើប​សូ​រិ​យា បាន​ប៉ះ​ជាមួយ​ម៉ូតូ​មួយ​គ្រឿង ម៉ាក HONDA DREAM 2008 មួយ​គ្រឿង​បណ្ដាល​ឲ្យ​មាន​អ្នក​រង​របួស​។ ក្រោយ​កើតហេតុ រថយន្ត​បង្ក​ព្យាយាម​បើក​រត់គេច​រហូត​បុក​ជាមួយ​ម៉ូតូ មួយ​គ្រឿង​ទៀត​នឹង​បាន​គៀប​ជាប់​ក្រោម​រថយន្ត​អូស​ជាង ៥០០​ម៉ែត្រ បែក​ផ្កាភ្លើង​ពេញ​ផ្លូវ​។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត ជនជាតិ​ចិន នឹង​បាន​បញ្ជូន​ទៅ​កាន់​ប៉ុស្តិ៍​ដើម្បី​ធ្វើការ​ដោះស្រាយ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here