ក្រសួងមហាផ្ទៃ នឹងបន្តដោះស្រាយតាមនីតិវីធីច្បាប់ចំពោះសមាគមទេវ សក្ខី ភគវន្ត

0
3

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នឹងបន្តដោះស្រាយតាមនីតិវីធីច្បាប់ចំពោះសមាគមទេវ សក្ខី ភគវន្ត ក្រោយពេល ក្រសួងធម្មការ និងសាសនា បានប្រជុំដោះស្រាយដំណាក់កាលបឋមរួចមក។

យោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងធម្មការ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដោយមានការអញ្ជើញពី ឯកឧត្តម តំណាងក្រសួងមហាផ្ទៃ ឯកឧត្តម តំណាង ក្រសួងយុត្តិធម៌ និងប្រធាន សមាគមទេវ សក្ខី ភគវន្ត ស្តីពីករណី លោក ថង ប៊ុនថេង (ហៅ សក្ខី ភគវន្ត) កិច្ចប្រជុំនេះ នៅបន្ទប់ផ្កាក្រវ៉ាន់ ទីស្តីការក្រសួង នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥។

ជាលទ្ធផលអង្គប្រជុំបានសម្រេចដូច ខាងក្រោម៖

១- លោក ថង ប៊ុនថេង (សក្ខី ភគវន្ត) ព្រមទទួលស្គាល់នូវកំហុសឆ្គង និង យល់ព្រមពោលពាក្យសុំទោសជាសាធារណៈ ចំពោះចំណុចដែលខ្លួនបាន លើកឡើង កន្លងមក ដែលធ្វើឱ្យប៉ះពាល់ដល់ព្រះសង្ឃ ព្រះត្រៃបិដក និង ព្រះពុទ្ធសាសនា យល់ព្រមផ្លាស់ប្តូរឥរិយាបថក្នុងពេលពន្យល់ធម៌ និង ឈប់ប្រើប្រាស់ក្រណាត់សំពត់ ពានា។

២- យល់ព្រមលុបវីដេអូដែលបានផ្សព្វផ្សាយដែលប៉ះពាល់កន្លងមក ចេញពីបណ្តាញសង្គម។

៣- ក្រសួងមហាផ្ទៃនឹងពិនិត្យមើលនូវនីតិវិធីច្បាប់ ចំពោះសកម្មភាពប្រតិបត្តិរបស់សមាគម៕

LEAVE A REPLY

Please enter your comment!
Please enter your name here