ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានលើកឡើង ជាពាក្យស្លោកមួយផងដែរថា «ការពារប្រសើរជាងព្យាបាល យើងត្រូវ រួមគ្នាទប់ស្កាត់ កុំឱ្យកូវីដឆ្លងចូលក្នុងខ្លួនយើង ចូលក្នុងគ្រួសារយើង ចូលក្នុងសហគមន៍យើង និងក្នុងប្រទេសយើង»។
តាមរយៈបណ្ដាញសសង្គមហ្វេសប៊ុក សម្ដេចតេជោ បានសរសេរបញ្ជាក់យ៉ាងដូចច្នេះថា «ចាប់តាំងពីពេលយកសំណាក ទៅពិនិត្យនៅម៉ោង១២ថ្ងៃ៤វិច្ឆកាមក ដល់ពេលនេះខ្ញុំបាន ធ្វើចត្តាឡីស័កជាង៣០ ម៉ោងរួចមកហើយ។ គ្មានអ្វីប្លែកក្នុងខ្លួនទាល់តែសោះ បាយបាន សម្រាកលក់ ពិនិត្យរបាយការណ៏ ពិនិត្យសម្រេច លើសំណើររបស់ក្រសួង ស្ថាប័ននិងចុះហត្ថលេខាលើឯកសារ នានាដូចពេលមុនៗដែរ។ អ្វីដែលប្លែកគឺខ្ញុំនិងប្រពន្ធ ចែកបន្ទប់គ្នាដេក មិនហ៊ានប៉ះពាល់គ្នា ដូចកាលពីនៅ កម្លោះក្រមុំ ។ចំណែកអ្នកបំរើត្រូវពាក់ម៉ាស់ ពាក់ស្រោមជើង ស្រោមដៃតាមការ ណែនាំរបស់គ្រូពេទ្យ»។
សម្ដេចតេជោ ហ៊ុន សែន បន្តថា សម្រាប់ករណីខ្ញុំនិងភរិយានិងអ្នក ពាក់ពន្ធ័ត្រូវយកសំណាកធ្វើតេស្តរហូត ៤ដង។ លើកទី១ថ្ងៃទី៤វិច្ឆិកា ម្សិលមិញ លើកទី ២នឹងត្រូវធ្វើនៅថ្ងៃ៩វិច្ឆិកា លើកទី៣ នឹងត្រូវធ្វើនៅថ្ងៃ១៤វិច្ឆិកានិងលើកទី៤ ដែលជាលើកចុងក្រោយគឺនឹងត្រូវធ្វើ នៅថ្ងៃទី១៨វិច្ឆិកា២០២០។
សម្ដេចបន្ថែមថា ប្រសិនការធ្វើតេស្ត៣ លើកខាងមុខមិន មានវិជ្ជមានកូវីដ១៩ ទាំងខ្ញុំនិងភរិយាក៍ ដូចជាអ្នកនៅជាមួយ១៨នាក់ ផ្សេងទៀត ខ្ញុំនឹងចេញពីការរស់នៅ ដាច់ដោយឡែក នៅថ្ងៃទី១៩ឬថ្ងៃ២០វិច្ឆិកា ដែលពេលនោះសុំកូនៗនាំចៅៗ មកដឹកដៃម៉ែ ចូលបន្ទប់ពុកវិញ។
នាយករដ្ឋមន្រ្តីបញ្ជាក់បន្ថែមថា បទពិសោធន៍ទប់ស្កាត់កូវីដ១៩ មិនឱ្យឆ្លង ចូលសហគមន៍រយៈពេលជាង១០ខែ កន្លងមកមួយផ្នែកធំ បានមកពីវិធានការ ធ្វើចត្តាឡីស័ក ក្រោមការដឹកនាំរបស់ ក្រសួងសុខាភិបាល និងការអនុវត្តន៍ដ៍ល្អ ពីបុគ្គលដែលត្រូវធ្វើចត្តាឡីស័ក ដែល យើងត្រូវបន្តធ្វើ កិច្ចការនេះបន្តទៀតរាប់ ទាំងរូបខ្ញុំនិង ភរិយាផងដែរ។
សូមជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខសេចក្តីចំរើន៕