ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងឲ្យដឹងថា ស្ថាប័នជំនាញកំពុងរៀបចំចុះបញ្ជីសង្ក្រាន្តកម្ពុជា ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌របស់យូណេស្កូ ដើម្បីផ្សព្វផ្សាយពីសម្បត្តិវប្បធម៌របស់កម្ពុជា ។
សម្ដេចបានបញ្ជាក់បែបនេះក្នុងឱកាសអញ្ជើញជាអធិបតី “អបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី ២៧ និងសំណេះសំណាល ពិសាអាហារសាមគ្គីជាមួយសិល្បករ សិល្បការិនី” នាល្ងាចថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ៕